អត្ថបទពាណិជ្ជកម្ម
សិស្សសាលា Future Leaders ១៦០​នាក់​ទទួល​ការពិនិត្យ​ធ្មេញ​ដោយ​ឥតគិតថ្លៃ​​ពី​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​
23, Feb 2016 , 3:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោម​កិច្ច​សហការគ្នា​រវាង​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម និង​សាលារៀន Future Leaders បានរៀបចំ​កម្មវិធី​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​ធ្មេញ​ជូន​សិស្សានុសិស្ស ប្រមាណ​១៦០​នាក់ កាលពី​ថ្ងៃទី​១៩-២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលា Future Leaders ខណ្ឌទួលគោក​។

​លោក ជុំ សោ​ភ័​ណ្ឌ តំណាង​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​លើកឡើងថា​៖ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​បស្ចិម​បាន​សហការ​រៀបចំ​កម្ម​វិធី​ពិនិត្យ​សុខភាព​ជូន​សិស្សសាលា Future Leaders ហើយពីរ​ថ្ងៃនេះ យើង​បាន​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មាត់​ធ្មេញ​ជូន​សិស្ស​បាន​១៦០​នាក់​។ លោក​បាន​បន្ថែមទៀតថា បស្ចិម ដែលជា​មន្ទីរ​ព្យាបាល​ធ្មេញ​ធំជាងគេ និង​ឈានមុខ​គេ​នៅ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​បំផុត​សម្រាប់​សកម្មភាព​សង្គម​។ កន្លងមក យើង​ធ្វើ​បានរៀបចំ​កម្មវិធី​សង្គម​ជាច្រើន​ដូចជា ការធ្វើ​បទ​បង្ហាញ​ស្តីអំពី​សុខភាព​មាត់​ធ្មេញ ការពិនិត្យ និង​ការព្យាបាល​សុខភាព​មាត់​ធ្មេញ នៅតាម​អង្គការ សាលារៀន និង​ស្ថាប័នឯកជន​ជាច្រើន​កន្លែង​រួចមកហើយ​។ ក្នុងពេល​នោះដែរ លោក​ក៏បាន​ផ្តាំផ្ញើ ទៅកាន់​សិស្សានុសិស្ស និង​អាណាព្យាបាល​ឲ្យ​យកចិត្តទុកដាក់​បំផុត​សម្រាប់ ការថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បានល្អ ពីព្រោះ​ការការពារ​ប្រសើរ​ជាង​ព្យាបាល​។ ការថែទាំ​សុខភាព​មាត់​ធ្មេញ​បានល្អ​នៅ​វ័យក្មេង គឺជា​សកម្មភាព​ចាំបាច់​បំផុត ដែល​ឪពុកម្តាយ​អាណាព្យាបាល​ត្រូវធ្វើ ចៀសវាង​ការ​ខាត​ថវិកា ពេលវេលា និង​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ផង​។


​គួរ​បញ្ជាក់ថា មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ​១៩៩៩ និង​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​២០១១​។ មកដល់ពេលនេះ បស្ចិម​មាន​៤​ទីតាំង​ធំៗ ដោយ​៣​ទីតាំងនៅ​ភ្នំពេញ និង​១ ទីតាំង​ទៀត នៅ​ខេត្តសៀមរាប​៕






( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com