ជាតិ
មក​កម្សាន្ត​ខេត្តសៀមរាប​ខែ​នេះ​កុំ​ភ្លេច​ចូល​ផឹកទឹក​ត្នោត​
23, Feb 2016 , 4:35 pm        
រូបភាព
​សៀមរាប​៖ ខែ​នេះ​ជា​រដូវ​ទឹកត្នោត​។ ទឹកត្នោត​នៅ​រដូវប្រាំង​មាន​រសជាតិ​ផ្អែម ហើយ​ឆ្ងាញ់​។ ភ្ញៀវទេសចរ​ដែល​ធ្លាប់​មកលេង​អង្គរវត្ត ច្បាស់​ជា​ស្គាល់​កន្លែង​លក់​ទឹកត្នោត​ជាក់​ជាមិនខាន គឺ​អ្នកស្រុក បានដាក់​លក់​វា​នៅ​សងខាង​ផ្លូវ​ខាងក្នុង​ប្រាសាទអង្គរវត្ត​តែម្តង​។ គេ​សង្កេតឃើញ មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ចូល​ភ្លក្ស​រសជាតិ​ទឹកត្នោត​ខ្មែរ ដែល​បានដាក់​ក្លាសេ​ផ្អែម​ត្រជាក់ ក្រោយពី​ពួកគេ​បាន​ដើរ​មើល​ប្រាសាទ​រួចហើយនោះ​។ សម្រាប់​អ្នក​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ខែ​នេះ កុំ​ភ្លេច​ចូល​ផឹកទឹក​ត្នោត​នៅ​ប្រាសាទអង្គរវត្ត​។

 


សូមទស្សនារូបភាព៖










© រក្សាសិទ្ធិដោយ thmeythmey.com