អត្ថបទពាណិជ្ជកម្ម
JAGUAR F-TYPE SVR ល្បឿន​លឿន ២០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង នឹង​ធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​នៅ GENEVA
23, Feb 2016 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Jaguar F-TYPE SVR ល្បឿន​លឿន កំលាំង​ខ្លាំង​ប្រភេទ​ថ្មី​នឹង​បង្ហាញ​វត្តមាន​ដំបូងបង្អស់​លើ​ឆាក​អន្តរជាតិ​ពិភពលោក នៅក្នុង​កម្មវិធី​តាំង​ពិ​ពណ៌​រថយន្ត​នៅ ទីក្រុង​ហ្សឺ​ណែវ (Geneva Motor Show)  ហើយនឹង​ចេញលក់​នៅក្នុង​រដូវក្តៅ​ឆ្នាំ ២០១៦​។​

​សមត្ថភាព ២០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង Jaguar F-TYPE SVR ប្រភេទ​ថ្មី​នេះ គឺជា​រថយន្ត​បែប Jaguar SVR ដំបូង​គេ​បង្អស់ ដែល​ផលិតឡើង​តាម​ក្បួនខ្នាត​រថយន្ត​ស្ព័​រ កៅអី​២ ធ្វើ​ចេញពី​អាលុយមីញ៉ូម ផ្តល់នូវ​សក្តានុពល​ខ្ពស់  ស្រប​និង​ការធានាបាន​នូវ​គុណ​តម្លៃ​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​

​កាន់តែ​ស្រាល កាន់តែ​លឿន កាន់តែខ្លាំង Jaguar F-TYPE SVR នេះ​ផ្តល់នូវ​សក្តានុពលភាព​ខ្ពស់​ជូន​អ្នកបើកបរ រួមជាមួយ​នូវ​ផាសុខភាព  និង​បុគ្គលិក​លក្ខណៈពិសេស​រប​ស់​រថយន្ត Jaguar ទាំងឡាយ ។​

​លោក John Edwards នាយក​គ្រប់គ្រង​អង្គភាព Jaguar Land Rover Special Operations បាន​មានប្រសាសន៍ថា Jaguar F-TYPE SVR ប្រភេទ​ថ្មី​គឺជា​ផលិតផល​ស៊េរី​ថ្មី​និង​ដំបូង​គេ​បង្អស់​របស់ Jaguar ដែល​ត្រូវបាន​ផលិតឡើង​យ៉ាង​ពិសេស​នៃ​ក្រុម​ប្រតិបត្តិការ​ពិសេស​របស់​ក្រុមហ៊ុន ហើយ​និង​ទទួលបាន​អត្ថប្រយោជន៍​គ្រប់យ៉ាង​ដែល​ក្រុម​ប្រតិបត្តិការ​ពិសេស​បាន​ពិសោធ​យល់ដឹង​អំពី វិស្វកម្ម​ជាក់លាក់​នៃ​គ្រឿង​ម៉ាស៊ីន ចលនា​បទ និង ការ​រចនា​ម៉ូត​។  ក្រុមហ៊ុន​ក៏បាន​ផលិត​នូវ​ម៉ូ​ដែល​បើក​ដំបូល​សំរាប់​ផ្តល់ជូន​អ្នកបើកបរ​ទាំងឡាយណា ដែលមាន​ចំណាប់អារម្មណ៍​ទទួលយក​នូវ​សំឡេង​កក្រើក​របស់​ប្រព័ន្ធ​បំពង់​ស៊ី​ម៉ាំង​ធ្វើ​ពី​ទី​តា​ញ៉ូ​ម​ដ៏​ថ្មីស្រឡាង (titanium exhaust system)​។​


​ទំនាក់ទំនង​ព័ត៌មាន​បន្ថែមៈ
​ក្រុមហ៊ុន RMA Cambodia, នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Jaguar និង Land Rover
​អគារ​តាំង​លក់រ​ថយ​ន្តៈ #264A មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​
​ទូរស័ព្ទ​ទំនាក់ទំនងៈ  +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com​    ​    ​    ​Facebook: Jaguar Cambodia
landrovercambodia.com​    ​    ​Facebook: Land Rover Cambodia

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com