ព័ត៍មានសុខភាព
សុខភាព៖ ផ្លែឈើ​ពីរ​ប្រភេទ​មិនអាច​ពិសារ​ក្រោយពេល​សម្រាលកូន​រួច​
23, Feb 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផ្លែឈើ​មួយចំនួន​ដែល​អ្នក​អាច​បរិភោគបាន​ក្រោយ​ពេលដែល​អ្នក​សម្រាលកូន​រួច ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​២​ប្រភេទ​ដែល​អ្នក​មិនអាច​បរិភោគបាន​ក្រោយ​ពេលដែល​អ្នក​សម្រាលកូន​រួច​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
​ផ្លែ​ទ្រ​លាប់​
​នៅក្នុង​ផ្លែ​ទ្រ​លាប់​នេះ​មាន​សារធាតុ​ដែល​អាច​រារាំង​ការ​ស្រូបយក​នៃ​ជាតិ​ដែក ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អា​ការៈខ្វះ​ឈាម​បាន ហើយ​នៅក្នុង​ក្តាម ត្រី និង​បង្គារ​មាន​ប្រូតេអ៊ីន​ខ្ពស់ ជាហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន​ក្រោយ​ពេលដែល​អ្នក​បរិភោគ​រួច ហើយ​ចំពោះ​អ្នក​ម្តាយ​ដែលមាន​សុខភាព​ខ្សោយ​ក៏​មិន​ស័ក្តិសម​ក្នុងការ​ពិសារ​ដូចគ្នា​។​
 
​ផ្លែ​ឳ​ឡឹ​ក​
​ថ្វីត្បិតតែ​នៅក្នុង​ឳ​ឡឹ​ក​នេះ​មាន​សារធាតុ​ដែល​អាច​បញ្ចុះ​កម្តៅ​ក្នុង​ខ្លួន​អ្នក ប៉ុន្តែ​វា​មិន​ស័ក្តិសម​ចំពោះ​អ្នក​ម្តាយ​ដែល​ទើបនឹង​សម្រាលកូន​រួច​នោះទេ ព្រោះ​វា​មាន​ជាតិ​ទឹក​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក ជាពិសេស​អ្នក​ម្តាយ​ដែលមាន​ក្រពះ និង​ពោះវៀន​ខ្សោយ​។ 
 
​ដូចនេះ​អ្នក​អាច​បរិភោគ​ផ្លែឈើ​២​ចាន​ក្នុង​មួយថ្ងៃ​បាន​ហើយ ម្យ៉ាងទៀត​អ្នក​មិនត្រូវ​ព្រោះតែ​ផ្លែឈើ​ខ្លះ​ល្អ​ចំពោះ​សុខភាព​អ្នក ហើយ​បរិភោគ​ច្រើន​នោះទេ វា​អាចធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកមាន​សម្ពាធ​ជាខ្លាំង ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​បាន​ចំនួន​មួយខែ អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ដែល​អ្នក​ចូលចិត្ត​មក​បរិភោគបាន ប៉ុន្តែ​មិនត្រូវ​បរិភោគ​ផ្លែឈើ​ដែល​ក្លាសេ​នោះទេ ត្រូវតែ​ពិសារ​ផ្លែឈើ​ស្រស់​ទើប​ល្អ​៕
  ​ត្រួតពិនិត្យ​ដោយ​www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com