អត្ថបទពាណិជ្ជកម្ម
សិស្ស ១០ មករា ១៩៧៩ បង្កើត​ប្រវត្តិសាស្ត្រ​ដំបូង​ជួយ​ដល់​គ្រូបង្រៀន​ចូលនិវត្តន៍​
25, Feb 2016 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ២១ កុម្ភៈ ២០១៦​អតីត​សិស្ស​វិទ្យាល័យ ១០ មករា ១៩៧៩ ប្រមាណ​ជិត ៤០០​នាក់ បាន​ជួបជុំគ្នា​នៅ​ខេត្តសៀមរាប ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​គុណគ្រូ និង​ចូលរួម​គាំទ្រ​គម្រោង​មូលនិធិ​អតីត​សិស្ស​វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុង​គោលបំណង​ទ្រទ្រង់​គ្រូបង្រៀន​ចូលនិវត្តន៍ និង​មាន​ជំងឺ​។ គម្រោង​នេះ​បាន​បដិសន្ធិ​ឡើង​ក្រោម​ពាក្យស្លោក​ថា​៖ ធ្វើបុណ្យ​ទាន់​ខែភ្លឺ ហើយ​មាន ចក្ខុវិស័យ​មួយ​គឺ​៖  រួមគ្នា​ផ្តល់​ជីវិត​ថ្មី​ដល់​គ្រូ​យើង​។

​លោក​សឿ​ម ណារិន សមាជិក​ម្នាក់​នៃ​ក្រុម​ស្ថាបនិក មូលនិធិ​នេះ​បាន​អះអាងថា យើង​នាំគ្នា ធ្វើ​ដើម្បី​តបស្នង​សងគុណ​ដល់​មនុស្ស​ដែលមាន​គុណ​របស់​យើង​។ ហើយ​រាល់​សកម្មភាព​ទាំងឡាយ មិន​គ្រាន់តែ​ស្វែងរក​មូលនិធិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​ចែករំលែក​ផ្តល់​បទពិសោធន៍​និង​ចំណេះដឹង​ដល់​មនុស្ស​ជំនាន់​ថ្មី​តាមរយៈ វគ្គ​បណ្តុះបណ្តាល និង​សកម្មភាព​អប់រំ​ផ្សេងៗ​។​



​ឯ​.​ឧ ឈួន ឆា​ម ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ ជា​អតីត​នាយក​វិទ្យាល័យ​១០ មករា ១៩៧៩ ផង​នោះបាន​មាន​ចំណាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​មូលនិធិ​នេះ ហើយ​ជម្រុញ​ឲ្យ មានការ​យកចិត្តទុកដាក់​ផងដែរ​ទៅលើ​អតីត​សិស្ស​ដែល​កំពុង​ជួប​ផល​លំបាក​។​



​លោក កែ ឆន​ភក្តី សមាជិក ម្នាក់ទៀត​ក្នុងចំណោម​ក្រុម​ស្ថាបនិក​បាន សំណូមពរ​ឲ្យ អតីត​សិស្ស​គ្រប់​ជំនាន់​ចូលរួម​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង បរិច្ចាគ ដើម្បី​សម្រេចបាន​ទស្សនវិស័យ និង​រក្សាបាន​នូវ​និរន្តរភាព​។​



​សម្រាប់​ព័ត៌មាន​ពិស្តារ សូម​ចូលទៅ​កាន់ Facebook Fan Page: https://www.facebook.com/10january1979alumni/?ref=ts&fref=ts ។​
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com