ជាតិ
សម្ដេច ហ៊ុន សែន គ្រោង​ចុះ​មូលដ្ឋាន​យក​អង្គរក្ស​តែ​២​នាក់​តាម​ខ្លួន​
25, Feb 2016 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេច​នឹង​ចុះ​តាម​មូលដ្ឋាន​យកតែ​អង្គរក្ស​ចំនួន​២​នាក់​ប៉ុណ្ណោះ ដើម្បី​ការពារ​សម្ដេច​នៅពេល​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ងាយស្រួល​ដល់​ការជួប​សំណេះសំណាល​បាន​ជិតស្និត​ជាមួយ​ពលរដ្ឋ​ ពោលគឺកុំឲ្យមានការរៀបចំទុកមុន។​



​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងា​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ  សម្តេច ហ៊ុន សែន ក៏បាន​រំ​ឮ​ក​ពី​ការដើរ​ជួប​ពលរដ្ឋ​កន្លងមក ដោយ​មិនសូវមាន​អង្គរក្ស​ច្រើន ដែល​អាច​ឲ្យ​សម្ដេច មានឱកាស​បាន​ហូប​នំ​បញ្ចុក​របស់​ពលរដ្ឋ​លក់​តាមផ្លូវ​ផងដែរ​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖




​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ក៏​ទទួលស្គាល់ថា បើ​ចុះ​តាម​មូលដ្ឋាន​ហើយ មិន​យក​អង្គរក្ស​តាម​ខ្លួន​ច្រើន​នោះ វា​ក៏​អាចមាន​បញ្ហា​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ណា​ដែរ មុននឹង​សម្ដេច​បន្ត​បែប​លេងសើច​ថា បើសិនជា​នាយក​រដ្ឋមន្ត្រី​មាន​គ្រោះថ្នាក់​មែន​នោះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​អ្នកទទួលខុសត្រូវ​មុនគេ ៕



© រក្សាសិទ្ធិដោយ thmeythmey.com