អត្ថបទពាណិជ្ជកម្ម
អគារ​បណ្ណាល័យ​ថ្មី​មួយទៀត គាំទ្រ​ថវិកា​ដោយ​ប្រា​សាក់ បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​
25, Feb 2016 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កាលពី​ថ្មីៗ​កន្លងមកនេះ ពិធី​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​បន្ថែមទៀត​បាន​ប្រព្រឹត្តទៅ​នៅ សាលាបឋមសិក្សា​ក​ផ្តៀក ស្ថិតនៅ​ក​ប្តៀ​ក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ក្រោម​អធិបតី​នៃ​ថ្នាក់ ដឹកនាំ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ថ្នាក់ដឹកនាំ​ប្រា​សាក់ តំណាង​អង្គកា​រូ​មធូ​រីដ​។ ក្នុង​ពិធី​នោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី អាជ្ញាធរ​ដែនដី បុគ្គលិក ប្រា​សាក់ លោកគ្រូ អ្នកគ្រូ សហគមន៍ និង​សិស្សានុសិស្ស សរុប​ប្រមាណ ៦០០ នាក់​ផងដែរ​។​

​លោក ស៊ូ វណ្ណ​ថន នាយក​ប្រតិបត្តិ​គ្រប់គ្រង​ធនធានមនុស្ស ប្រា​សាក់ បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នោះ ថា ក្រុមប្រឹក្សាភិបាល និង​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចូលរួមចំណែក​ក្នុង​បង្កើន​ចំណេះ ដឹង​ដល់​ប្រជាជន​កម្ពុជា ជាពិសេស កុមារា កុមារី តាមរយៈ​គម្រោង​បណ្ណាល័យ​នេះ​។ ជាក់ស្តែង​បណ្ណាល័យ​នៅ​សាលា បឋមសិក្សា ក​ផ្តៀក នេះ ជា​សមិទ្ធិផល​មួយ​ដែល​ប្រា​សាក់​ផ្តល់ជូន​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នា​ឆ្នាំ​សិក្សា ២០១៥-២០១៦ នេះ និង​ជា​ទ្រព្យ​មិនចេះ​រីងស្ងួត​សម្រាប់​សិស្សានុសិស្ស​នៅក្នុង​ឃុំ​គោក​ដូង​ទាំងមូល​ក្នុងការ​បម្រើ​ឲ្យ​ការសិក្សា ស្រាវជ្រាវ​បន្ថែម​និង​ទម្លាប់ខ្លួន​ក្នុង​ការអាន​ដើម្បី​បង្កើន​សមត្ថភាព​និង​មាន​ភាពខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់​អាស៊ាន​។​


​រហូតមកដល់​បច្ចុប្បន្ន ប្រា​សាក់​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន​១៧​ខ្នង​ជាមួយនឹង​ការបំពាក់​ទៅដោយ​ធនធាន​សម្ភារ និង​ឯកសារ​សម្បូរបែប សម្រាប់​បម្រើ​ឲ្យ​ការអាន និង​ការសិក្សា​របស់ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ សរុប​ប្រមាណ ១១.៤៦០ នាក់ មកពី ៤០.០១៤ គ្រួសារ ដែល​គ្របដណ្តប់​លើ ២០៧ ភូមិ នៅក្នុង​ខេត្ត ព្រៃវែង កំពង់ចាម កំពង់ស្ពឺ សៀមរាប ព្រះវិហារ តាកែវ បាត់ដំបង និង​កំពង់ធំ​។ លោក​បាន​បន្ថែមថា បណ្ណាល័យ​នៅ​សាលា ក​ផ្តៀក នេះ អាច​កើត មាន​ឡើង​បាន ក៏​អាស្រ័យ​ដោយមាន​ការ ចូលរួម​ពី សហគមន៍ អាជ្ញាធរ​ដែនដី អង្គការ​រូ​មធូ​រីត និង​អតិថិជន​របស់ ប្រា​សាក់​។ ក្នុងឱកាស​នោះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់ យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន និង គ្រប់​ដៃគូ​សហការ​ទាំងអស់​ដែល​បាន​បន្ត​គាំទ្រ​រហូតដល់​ពេលបច្ចុប្បន្ន និង​សូម​ជួន​ពរ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ប្រកប​តែ សិរី​ជ័យ​មង្គល វិបុល​សុខ និង​ជ័យជម្នះ​គ្រប់​កិច្ចការងារ​។​

​លោក  សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប បាន​ផ្តាំផ្ញើ​និង​បាន​សំណូមពរ​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​សិស្ស​ទាំងអស់​ត្រូវ​ចូលរួម​ថែរ​រក្សា​អគារ​បណ្ណាល័យ​នេះ​ឲ្យ​បានល្អ និង​ជម្រុញ​ឲ្យ​សិស្សានុសិស្ស​ប្រើប្រាស់ អគារ​បណ្ណាល័យ​នះ​ឲ្យ​អស់ពី​លទ្ធភាព​ឲ្យ​សម​នឹង​ថវិកា​ដែល​បាន​ចំណាយ​សាងសង់ និង​សន្ដាន​ចិត្ត​របស់​អ្នក​ឧបត្ថម្ភ គម្រោង​។​


​ជា​បន្ត លោកស្រី អ៊ឹង ផល្លី អភិបាលរង​នៃ​គណៈ​អភិបាល ស្រុក​អង្គរជុំ បាន​សម្តែង​នូវ​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ដែល​ស្រុក​អង្គរជុំ​ទទួលបាន​នូវ​សមិទ្ធផល​អគារ​បណ្ណាល័យ​ថ្មី​នៅថ្ងៃនោះ​។ លោកស្រី​ថា “​ក្នុងនាម​ប្រជាពលរដ្ឋ និង អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​អង្គរជុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ដែល​បានផ្តល់​អគារ​ប​ណ្ណា ល័យ​ដ៏​ថ្មី និង​ស្រស់ស្អាត​នៅទីនេះ​”​។​

​សូមបញ្ជាក់​ជូន​ដែរ​ថា ប្រា​សាក់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាជន​ទូទៅ តាមរយៈ​ការ ផ្តល់ជូន​នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ ដូចជា ឥណទាន បញ្ញើ​សន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ អេ​ធី​អឹម ទិញ​កាត​ទូរ សព្ទ ទូទាត់​វិក្កយបត្រ សេវា​បើកប្រាក់​បៀវត្ស សេវា​ធនាគារ​ចល័ត និង​សេវាកម្ម​ដទៃ​ផ្សេងទៀត​។ ជាមួយគ្នានេះដែរ ប្រា​សាក់​បាន​នឹង​កំពុងតែបន្ត​ស្វះស្វែង​អភិវឌ្ឍ​ផលិតផល​សេវាកម្ម​បន្ថែម និង​សហការ​ជាមួយ​ដៃគូ ពាណិជ្ជកម្ម​ផ្សេងៗ ដើម្បី​ផ្តល់​ផលប្រយោជន៍​បន្ថែម ដល់​ដំណើរការ​សកម្មភាព​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​អតិថិជន​។ បច្ចុប្បន្ន ប្រា​សាក់​មាន ទ្រព្យសកម្ម​ចំនួន​ជាង ១.០៦៣ លាន​ដុល្លារ​អាមេរិក បុគ្គលិក​សរុប​ចំនួន ៥.២៧៤ នាក់ និង​មាន​ការិយាល័យ​ចំនួន ១៨១ ទីតាំង និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១០១ គ្រឿង​នៅ​ទូទាំងប្រទេស​។ ហើយ​ប្រា​សាក់ កំពុងតែ​ផ្តល់ជូន​កម្មវិធី សន្សំ​ពិសេស “​រីកចម្រើន​ដោយ​សុខុមាលភាព​” ជាមួយ​អាត្រា​ការប្រាក់​ខ្ពស់​រហូតដល់ ៩,៧៥%​។ ហើយ​អ្វីដែល​កាន់ តែ​ពិសេស​នោះ លោកអ្នក​នឹង​ទទួលបាន​រង្វាន់​ដោយ​មិនចាំបាច់​ផ្សងសំណាង​។ រង្វាន់​ទាំងនោះ​រួមមាន​៖ កុំព្យូទ័រ MacBook Air, ទូរ​សព្ទ iPhone ទូរ​សព្ទ Samsung Galaxy និង​រង្វាន់​ជាច្រើន​ទៀត​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com