ជាតិ
«​អគារ​មរតក​តេ​ជោ​» ក្រសួងបរិស្ថាន​
25, Feb 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​បានដាក់​សម្ពោធ​ទីតាំង​ថ្មី «​អគារ​មរតក​តេ​ជោ​» ដែលមាន​ទីតាំង​ចន្លោះ​ស្ពាន​នាគ និង​ស្ពាន​តន្ត្រី​កោះ​ពេជ្រ តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​អម​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខាងកើត​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​



​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ឡើង​ថ្លែង​រាយការណ៍ ក្នុង​ពិធី​សម្ពោធ នៅ​ព្រឹក​នេះ​ថា អគារ​នេះ មាន​ទទឹង ២៦​ម៉ែត្រ និង​បណ្តោយ ១១០​ម៉ែត្រ មាន​កម្ពស់ ៣៦​ម៉ែត្រ ស្មើនឹង ៦​ជាន់ និង​ក្រឡា​ផ្ទៃដី​ទំហំ ១​ម៉ឺន ៨​ពាន់​៣​រយ​ម៉ែត្រក្រឡា ដែល​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៦៨០០​ម៉ែត្រក្រឡា​។ ហើយ​ថា អគារ​មរតក​តេ​ជោ ត្រូវបាន​ចំណាយ​ថវិកា​សាងសង់​ជិត ៨​លាន​ដុល្លារ ក្នុងនោះ ថវិកា ៥​លាន​ដុល្លារ​ទទួល​ពី​ការដោះដូរ​អគារ​ចាស់ និង​ថវិការដ្ឋ ៣​លាន​ដុល្លារ​អាមេរិក​។​

សូមស្ដាប់សំឡេង៖



​លោក​បន្តថា ប្លង់​អគារ​ត្រូវបាន​គូរ និង​រចនា​ម៉ូត​ដោយ​ស្ថាប​តករ​ខ្មែរ តាម​លំនាំ​រចនាបទ​សំណង់​ស្ថាបត្យកម្ម​បែប​ទំនើប​ផ្សារភ្ជាប់​ទៅនឹង​រចនាបទ​ខ្មែរ​បុរាណ​តាម​ទម្រង់​ប្រាសាទ​អង្គ​វត្ត​។ អគារ​ត្រូវបាន​សិក្សា​គម្រោង​ត្រួតពិនិត្យ​បច្ចេកទេស និង​សាងសង់​ដោយ​ក្រុមហ៊ុន ដូន ពេញ ខន់​ស្ត្រា​ក់សិន (Daun Penh Construction Co., Ltd.) ហើយ​ចំណាយ​ពេលវេលា សាងសង់​រយៈពេល ១៨​ខែ​។​

​គួររម្លឹកថា លើកដំបូង ក្រសួងបរិស្ថាន គ្រោង​សាងសង់​អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងបរិស្ថាន នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​១ បន្ទាប់ពី​ក្រុមហ៊ុន​រតនា​ខូ​ប​ភើ​រេ​សិន និង​សំណង់ (Ratana Corporation and Construction Co.,Ltd.) ទិញយក​ដី​ទីតាំង បច្ចុប្បន្ន​របស់​ក្រសួង​។ ប៉ុន្តែ​ក្រោយមក អគារ​ទីស្ដីការក្រសួង​នេះ ត្រូវបាន​ផ្លាស់ប្តូរ​វិញ កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី លោក សាយ សំ​អាល់ បាន​ឡើងកាន់តំណែង ក្នុង​ឆ្នាំ ២០១៣៕
















































Tag:
 ​អគារ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com