អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ថេ​ន​សេន ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ក្នុងការ​ផ្ទេរអំណាច​ទៅ​បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​
25, Feb 2016 , 8:19 pm        
រូបភាព
ដោយ:
​សល់​ពេល​តែ​ជាង​មួយខែ​ទៀត​តែប៉ុណ្ណោះ រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​សំឡេង ភាគច្រើន​ក្នុង​សភា​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៃ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ( Aung San  Suu kyi ) នឹងត្រូវ​ចាប់ផ្តើម​រៀបចំ​ក្បាលម៉ាស៊ីន​ថ្មី​ហើយ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន (Thein Sein) ក៏បាន​ត្រៀម​ប្រកាស​ក្នុងការ​ផ្ទេរតំណែង​ជា​ផ្លូវការ​ផងដែរ​។



សូមស្ដាប់ព័ត៌មានលម្អិត



​ប្រធាន​គណៈរដ្ឋមន្ត្រី​នៃ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ម្សិលមិញ បានបង្ហាញ​នូវ​សេចក្តី ព្រាង​នៃ​គម្រោង​មួយ​សម្រាប់​ធ្វើការ​ពិធី​ក្នុងការ​ផ្ទេរអំណាច​ទៅកាន់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៅ​ចុងខែ​មីនា​ខាងមុខ​។ នេះ​បើ​យោងតាម​កាសែត​មី​យ៉ាម៉ា​ន់​ម៉ា Myanmar Times​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ កន្លងទៅ សភា​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​នីតិកាល​ថ្មី​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​សភា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ ជា​រឿង​ប្រវត្តិសាស្ត្រ​នយោបាយ​នោះ ក្នុង​សភា​មី​យ៉ាន់​ម៉ា​ទាំងពីរ​ជាន់​ដែល​រួមមាន​ទាំង​ប្រធាន និង​អនុប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា មាន​រួម បញ្ចូល​ពី​តំណាងរាស្ត្រ​បក្ស​ទាំង​បក្ស​សំឡេង​ភាគច្រើន បក្ស​សំឡេង​ភាគតិច និង​តំណាង​ជនជាតិ​ភាគ តិច​។ ហើយ​បច្ចុប្បន្ន គេ​កំពុង​រង់ចាំ​ថា​តើ​ឥស្សរ​យ​ជន​ណាមួយ​នឹង​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​ថ្មី​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី Ye Htut បាន​ថ្លែងប្រាប់​សារព័ត៌មាន The Voice ថា​គណៈកម្មាធិការ​រប​ស់​រដ្ឋាភិបាល​បានស្នើ​ទៅកាន់​បក្ស​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដើម្បី​ឆ្លើយតប​វិញ​ចំពោះ​គម្រោង​នៃ ការធ្វើ​ពិធី​នៃ​ការធ្វើ​តំណែង​ដែល​រួមមាន​ទាំង​ការផ្លាស់ប្តូរ​អ្វីខ្លះ​ដែល​បក្ស​ឈ្នះឆ្នោត​ចង់បាន ត្រឹម​ថ្ងៃទី ១៧ ខែមីនា ខាងមុខនេះ​។ លោក ក៏បាន​បន្ថែមទៀតថារ​ដ្ឋា​ភិ​បាល​បាន​ត្រៀម​ចំពោះ​ឯក​ក​សារ​ចាំបាច់ ទាំងអស់​រួចជាស្រេច​ហើយ​ដើម្បី​ផ្ទេរអំណាច​ទៅ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។

​បើទោះបីជា​កាលកំណត់​នៃ​ការចាប់ផ្តើម​រដ្ឋាភិបាល​ថ្មី កាន់តែ​ខិតជិត​មកដល់​យ៉ាងណាក៏ដោយ ពន្លឺ​នៃ លទ្ធភាព​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​យោធា​មី​យ៉ាន់​ម៉ា​ដើម្បី​អនុញ្ញាត​ឲ្យ​លោកស្រី អ៊ុង​សាន សូ​ជី ដែលជា​មេបក្ស​សំឡេង​ភាគច្រើន​ក្នុង​សភា​ទទួលបាន​បេក្ខភាព​ប្រធានាធិបតី ហាក់ដូចជា​មិនមាន​ឡើយ​។ លោកស្រី ស៊ូ​ជី ត្រូវបាន​ហាមឃាត់​ដោយ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ក្នុងការ​ឈរឈ្មោះ​ជា​បេ​ក្ខ ភាព​ប្រធានាធិបតី ដ្បិត​លោកស្រី មាន​ស្វាមី និង​កូន​ជា​ជនជាតិ​បរទេស​។

​បើតាម​ការប្រកាស​រប​ស់​ប្រធាន​សហភាព​សភា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ថ្ងៃ​កំណត់​ចុង ក្រោយ​នៃ​ការតែងតាំង​បេក្ខភាព​ប្រធានាធិបតី​គឺ​នៅ​ថ្ងៃទី​១៧ ខែ មីនា​។ នេះ ក៏​មានន័យថា​លោកស្រី ស៊ូ​ជី អាចមាន​ពេល​ប្រមាណ​ពីរ​សបា្តហ៍​ទៀត​ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​យោធា​ដើម្បី​ព្យួរ​រដ្ឋធម្មនុញ្ញ​ដើម្បី លទ្ធភាព​ឲ្យ​លោកស្រី​ដើម្បី​ឈរឈ្មោះ​បាន​។

​យ៉ាងណាក៏ដោយ ទោះបីជា​លោកស្រី​មិនអាច​ឈរឈ្មោះ​បាន បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៅតែ​អាច​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​ពីរ​នាក់​ដើម្បី​ឈ្មោះ និង​ម្នាក់ទៀត ជាការ​ជ្រើសរើស​របស់ យោធា​។ ហើយ​លោកស្រី ស៊ូ​ជី ក៏​ធា្ល​ប់​បាន​អះអាង​រួចហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង ប្រធានាធិបតី​ទៅទៀត​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com