ជាតិ
សម្ដេច ហ៊ុន សែន គ្រោង​ចុះ​ពិនិត្យមើល​ឃ្លាំង​ស្ដុក​ឈើ
25, Feb 2016 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងា​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេច​មាន​គម្រោង​ចង់​ចុះ​ត្រួតពិនិត្យ​ចំនួន​ឈើ ដែល​រដ្ឋាភិបាល​រឹបអូស​បាន​យកមក​ស្ដុក​ទុក​ក្នុង​ឃ្លាំង​។ តែ​សម្ដេច​ថា គម្រោង​ចុះ​ត្រួតពិនិត្យ​ឈើ​នេះ ត្រូវបាន​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តប​ថា ឈើ​នៅក្នុង​ឃ្លាំង​ស្ដុក​ទុក​មាន​ឈើ​ស្របច្បាប់ និង​មិន​ស្របច្បាប់ ដែល​មិនទាន់​រៀបចំ​រួចរាល់​ហើយ​។



​សម្ដេច ហ៊ុន សែន ក៏បាន​ដាក់​ចម្ងល់​ថា តើ​ឈើ​ស្របច្បាប់ និង​ឈើ​មិន​ស្របច្បាប់​នេះ​យ៉ាងម៉េច បានជា​លោក សៅ សុខា មិនទាន់​អាច​ឲ្យ​សម្ដេច​អាច​ចុះទៅ​ត្រួតពិនិត្យបាន​ដូច្នេះ​។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖



​ការលើកឡើង​នេះ​ធ្វើឡើង​ក្រោយពី​សម្តេច ហ៊ុន សែន អះអាងថា មានការ​ឈឺចាប់​នៅពេលដែល​លឺ​គេ​ស្រែក​ពី​បញ្ហា​កាប់បំផ្លាញ​ព្រៃឈើ ។ ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី​របស់​ក្រសួងបរិស្ថាន កាលពី​ព្រឹក​មិញ សម្តេច​បាន​បញ្ជាក់ថា ទង្វើ​កាប់បំផ្លាញ​ព្រៃឈើ​ត្រូវតែ​បង្ក្រាប និង​ត្រូវការ​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​ថា​៖ «​ដឹកឈើ អាហ្នឹង​ដឹក​ឡាន ហើយ​ធំៗ​ណាស់ ចុះ​អ្នក​ទៅណា​អស់​? ទាំង​ភ្នែក​ទាហាន ទាំង​ភ្នែក​ប៉ូលិស ទាំង​ភ្នែក​ប៉េអឹម ទាំង​ភ្នែក​រដ្ឋបាល​ព្រៃឈើ បរិស្ថាន ទៅ​អស់​ណា​អស់​? ហើយក៏​អាហ្នឹង​ជាមួយ​គេ​ដែរ​? វា​ណាស់​តែ​អ៊ីចឹង​»​។ សម្តេច​បាន​ព្រមាន​ថា​៖ «​ខ្ញុំ​ឲ្យ​ឧទ្ធម្ភាគចក្រ​២​គ្រឿង សៅ សុខា ដូចជា អត់​ទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​វា​ព្រហើន រុ​ក្កែ​ត​ដាក់​ពីលើ​តែម្តង អត់​មានរ​ញេ​រ​ញ៉ៃ​ទេ​»៕


Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com