អត្ថបទពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចូលរួម​ពិ​ព័រ​ណ៌​គមនាគមន៍​កំរិត​ពិភពលោក​ឆ្នាំ 2016 (WMC 2016) និង​ទស្សនា​ស្តង់​ក្រុមហ៊ុន HUAWEI
25, Feb 2016 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ទីក្រុង​ប៉ា​សេ​ឡូ​ណា​ប្រទេស​អេស្បាញ បាន​បើក​ពិ​ព័រ​ណ៌​ទូរ​សព្ទ័ និង​គមនាគមន៍​កំរិត​ពិភពលោក (MWC ២០១៦) ដែលមាន​រយៈពេល​ចាប់ពី​ថ្ងៃ ២២ ដល់​២៥ កុ​ម្ភះ ឆ្នាំ​២០១៦ ។ ក្នុងឱកាស​នោះ គណៈប្រតិភូរ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  និង​ទូរគមនាគមន៍ ក៍បាន​ចូលរួម​ទស្សនា ប្រជុំ និង​ផ្លាស់ប្តូរ​យោបល់​ដោយ​ស៊ីជម្រៅ ជាមួយ​ថ្នាក់ដឹកនាំ ជាន់ខ្ពស់ ក្រុមហ៊ុន Huawei និង​ទស្សនា​ស្តង់​ដ៍​ធំ​របស់ Huawei ផងដែរ ។​

​នា​រសៀល​ថ្ងៃ ២២ កុម្ភៈ នោះដែរ ឯកឧត្តម ក៍បាន​ដឹកនាំ​គណៈប្រតិភូរ​ទស្សនា​ស្តង់​ដ៍​ធំ​របស់ Huawei ដែល​បាន តាំង​និង​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​ទូរ​សព្ទ័​និង​គមនាគមន៍​កំរិត​ពិភពលោក (MWC ២០១៦) ដោយ​យល់ និង​ស្គាល់​អំពី បច្ចេកវិទ្យា​ទំនើប និង​ការច្នៃប្រឌិត​ថ្មីៗ លើ​វិស័យ​អ៊ី​ន​ធើ​ណិ​ត បណ្តាញ​ត​ភ្ជាប់ កំរិត ៤,៥G និង ៥G  ឧបករណ៍ គមនាគមន៍ ទូរ​សព្ទ Smart phones និង​កុំព្យូទ័រ​កូនកាត់ Huawei Mate Book ជាដើម របស់​ក្រុមហ៊ុន ។ នៅក្នុង​ស្តង់​ដ៍​ធំ និង​ប្លុក​ក្រុមហ៊ុន Huawei ដែល​បានដាក់​បង្ហាញ ឯកឧត្តម ក៍បាន​យល់​កាន់តែច្បាស់​អំពី​ដំណើរ វិវឌ្ឍន៍​បច្ចេកវិទ្យា ការច្នៃប្រឌិត​ថ្មី និង​បទពិសោធន៍​ជំនាញ​របស់ Huawei ក្នុង​បណ្តាញ  ៥G កាលានុវត្តភាព​នា ពេលអនាគត មជ្ឍមណ្ឌល​ស​ន្ទ​ស្សន៍ និង​ទីក្រុង​សុវត្ថិភាព ជាដើម ដែល​អាច​យក​បទពិសោធ​ន៍​ទាំងនោះ ទៅ​អនុវត្ត​ក្នុងការ​អភិវឌ្ឍន៍​វិស័យ ICT (​បច្ចេកវិទ្យា​ព៌​ត័​មាន និង​ទូរគមនាគមន៍​) ក្នុងពេល​អនាគត​នៅ​កម្ពុជា ។


​ឯកឧត្តម ប្រាក់ សុខុន បាន​ផ្លាស់ប្តូរ​យោបល់ ពិភាក្សា ស៊ីជម្រៅ​ជាមួយ​លោក  Pang Jimin នាយក​ផ្នែក ទំនាក់ ទំនង​ជាមួយ​រដ្ឋា​ភិ​បា​លេ​នៅ​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន Huawei និង​លោក Lyu Qingchen (CEO) នាយក ប្រតិបត្តិការ​ជាន់ខ្ពស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ។ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ និង​កោតសរសើរ​ថា  ក្រុមហ៊ុន Huawei និង​ក្រសួង​ប្រៃសណីយ៍  និង ទូរគមនាគមន៍ មាន​សហប្រតិបត្តិការ​ទូលាយ​ក្នុង​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស  វិទ្យាស្ថាន បណ្តាញ​អ៊ី​ន​ធើ​ណិ​ត និង Cloud Computing ជាដើម ។ Huawei សម្រេចបាន​នូវ​សមិទ្ធិផល​ដ៍​ល្អប្រសើរ នៅ​កម្ពុជា​និង​នៅ​ទូទាំង​ពិភពលោក ។ ឯកឧត្តម ស​ង្ឈឹ​ម​ថា Huawei នឹង​អភិវឌ្ឍន៍​កាន់តែ​ល្អ ហើយក៍​រំពឹងថា​ក្រសួង​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​លើ គ្រប់​វិស័យ​ក៍​ដូចជា​បច្ចេកវិទ្យា​ថ្មីៗ ជាមួយ Huawei អោយ​កាន់តែ​ស៊ីជម្រៅ ដើម្បី​រួមវិភាគទាន​ធំធេង​ក្នុងការ អភិវឌ្ឍន៍​វិស័យ ICT នៅ​កម្ពុជា ។ 


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com