អន្តរជាតិ
ភោជនីយដ្ឋាន​មួយ​នៅ​បារាំង ស្វាគមន៍​ឆ្កែ ប៉ុន្តែ​មិន​ស្វាគមន៍​បុគ្គលិក​ធនាគារ​
03, Mar 2016 , 8:19 am        
រូបភាព
ដោយ: ធីតា
 
​ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​ដែល​រស់នៅ​ឃុំ Rueil-Malmaison តំបន់ Hauts-de-Seine ជាយក្រុង​ប៉ារីស ប្រទេស​បារាំង បានធ្វើ​សង្គ្រាមត្រជាក់​មួ​យ​ជាមួយ​បុគ្គលិក​ធនាគារ ដោយបាន​បិទ​ផ្លាក​នៅមុខ​ហាង​របស់ខ្លួន​ថា «​ស្វាគមន៍​សត្វ​ឆ្កែ ប៉ុន្តែ​មិន​ស្វាគមន៍​បុគ្គលិក​ធនាគារ​»​។​

 
​លោក Alexandre Callet ម្ចាស់​ភោជនីយដ្ឋាន Les Ecuries de Richelieu ធ្លាប់មាន​អនុស្សាវរីយ៍​ដ៏​ជូរចត់​កាលពី​អតីតកាល​។ បើតាម​ការផ្សាយ​របស់​កាសែត Le Parisien សហគ្រិន​វ័យ​៣០​ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវបាន​ធនាគារ​រហូតដល់​ជាង​២០​បដិសេធ​នៅពេលដែល​លោក​រត់ការ​ខ្ចីលុយ​ដើម្បី​បើក​ភោជនីយដ្ឋាន​។​
 
«​ពួកគេ​បានចាត់ទុក​ខ្ញុំ​ដូចជា​សត្វ​ឆ្កែ ដូច្នេះ​ខ្ញុំ​ក៏មាន​សិទ្ធិ​បដិសេធ​បុគ្គលិក​ធនាគារ​មិន​ឲ្យ​ចូល​ហាង​ខ្ញុំ​ផងដែរ​។ ហាង​របស់ខ្ញុំ​មិនមែនជា​ហាង​ធម្មតា​នោះឡើយ វា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​របស់​សៀវភៅ​ម​គ្គុ​ទេ​ស្ទ​ក៏ Michelin ហើយ​តារាភាពយន្ត​ក៏​តែងតែ​មក​ញ៉ាំ​នៅទីនេះ​ញឹកញាប់​ផងដែរ​»​។ នេះ​បើតាម​ការអះអាង​របស់​លោក Callet​។​
 
​បន្ទាប់ពី​ដំណើរការ​ភោជនីយដ្ឋាន​ចេះតែ​ទៅមុខ​ចាប់ពី​ឆ្នាំ​២០០៨ មក លោក Callet បាន​ស្នើសុំ​ខ្ចីលុយ​៧០ ០០០​អឺរ៉ូ​ដើម្បី​ដំណើរការ​ហាង​ទី​ពីរ ប៉ុន្តែ​ធនាគារ​ជាង​២០​បាន​បដិសេធ​។ ដូច្នេះ​លោក​បានដាក់​លក្ខខណ្ឌ​ថា បើ​បុគ្គលិក​ធនាគារ​ចង់​ចូល​ញ៉ាំ​ក្នុង​ហាង​របស់លោក ពួកគេ​ត្រូវតែ​ប្រាក់​៧០ ០០០​អឺរ៉ូ ជាមុនសិន​សម្រាប់​សំបុត្រ​ចូល​៕
 
ទស្សនាវីដេអូ 




Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com