ព័ត៍មានសុខភាព
សុខភាព​៖ ការឆ្លើយតប​នឹង​សកម្មភាព​ផ្លូវភេទ​របស់​ស្ត្រី​
28, Nov 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​ស្ត្រី​ទាំងអស់​សុទ្ធ​តែមាន​អារម្មណ៍​ផ្លូវភេទ​ដូចគ្នា​ទាំងអស់​មែន​ទេ​? ទេ​មិន​ដូចគ្នា​ទេ​។ តាម​ការពិត ពួកគេ​មាន​ចំណង់​ផ្លូវភេទ​ខុសៗ​គ្នា​យ៉ាងខ្លាំង​។​អ្នកខ្លះ​មិនដែល​មាន​អារម្មណ៍​ទាល់តែសោះ​ទៅលើ​ការ​រួមភេទ ចំណែកឯ​ខ្លះទៀត​បែរ​ជាមាន​តណ្ហា​អំពី​វា​យ៉ាងខ្លាំង​ទៅវិញ​។​



​ប៉ុន្តែ​ការប្រែប្រួល​មួយ​ដែល​ច្បាស់លាស់​បានកើត​ឡើង​ចំពោះ​ស្ត្រី​ដែលមាន​អាយុ​ខ្ទង់ ៥០​ឆ្នាំ​។ បើ​យើង​ត្រឡប់​ទៅ​ពាក់កណ្តាល​សតវត្សរ៍​២០​វិញ ជាទូទៅ​គ្រួ​ពេទ្យ​មាន​អារម្មណ៍​ថា ស្ត្រី​ភាគច្រើន​គឺ​មិនចេះ​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​យ៉ាងខ្លាំង ហើយ​មានតែ​ស្ត្រី​តែ​តិចតួច​ប៉ុណ្ណោះ​ដែល​សាទរ​ទៅលើ​រឿង​សិច​។​

​ក្នុង​សតវត្ស​ន៍ទី​២១ អ្វីៗ​ទាំង​នោះបាន​ប្រែប្រួល​អស់​ទៅហើយ​។ ថ្ងៃនេះ វា​ត្រូវបាន​ធានា​យ៉ាង​ធំធេង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ជាច្រើន​ថា​ស្ត្រី​ភាគច្រើន​គឺ​ងាយ​នឹងត្រូវ​បានទទួល​ភាព​ស្រើបស្រាល​ណាស់​តាមរយៈ​ការ​ភ្ញោ​ច​អោយមាន​អារម្មណ៍​ភេទ​ហើយ​មាន​តែមួយ​ភាគ​តូច​ប៉ុណ្ណោះ​ដែល​មិនសូវមាន​អារម្មណ៍​លើ​ការ​រួមភេទ​។​

​ការស្រាវជ្រាវ​របស់​ពួកយើង​ណែនាំ​ថា​ថ្វីបើ​ស្ត្រី​សម័យ​បច្ចុប្បន្ន​ភាគច្រើន​មានការ​បើកចំហរ​ខ្លាំង​អំពី​ការរួម​ភេទ​និង​មានការ​ប្រញាប់ប្រញាល់​ដើម្បី​រីករាយ​ជាមួយ​វា​ក៏ដោយ​ក៏​វា​ត្រូវ​ការអោយ​ពួកគេ​ចំនាយពេល​ដើម្បី​រៀនសូត្រ​នូវ​របៀប​អនុវត្តន៍​វា​ដែរ​។​

​ពិតណាស់ ការសិក្សា​ដ៏​តូច​មួយ​បាន​បញ្ជាក់ថា​សមាមាត្រ​ដ៏​សំបើម​នៃ​ស្ត្រី​វ័យក្មេង​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​មានការ​អភិ​វ​ឌ្ឈ​ន៍​តិចតួច​ណាស់​លើ​ចំណាប់អារម្មណ៍​ខាង​ផ្លូវភេទ (​ឬ​មិនសូវមាន​ចំណេះដឹង​អំពី​រឿងនេះ​)​ហើយ​ពួកគេ​មិនទាន់បាន​រៀន​សូម្បីតែ​ការឈាន​ដល់​ចំនុចកំពូល​នៃ​ការរួម​ភេទ​។​

​ការសិក្សា​នូវ​របៀប​ឈាន​អោយដល់​ចំនុចកំពូល​

​យើង​បាន​រកឃើញថា ស្ត្រី​វ័យក្មេងៗ​ជា​ញឹកញាប់​មិនដែល​មានចំណេះដឹង​ពិតប្រាកដ​ទេ​ទៅលើ​ដំណើរការ​នៃ​ការ​ស្រើបស្រាល​ខាង​ផ្លូវភេទ​។ ជាពិសេស​ស្ត្រី​ច្រើនតែ​ត្រូវការ​ជំនួយ​ជាច្រើន​ដើម្បី​សិក្សា​នូវ​របៀប​ឈាន​អោយដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​។​

​លក្ខណៈ​នេះ​មិន​ដូចគ្នា​ទៅនឹង​បុរស​ទេ ដែល​ពួកគេ​អាច​ដល់​ចំនុចកំពូល​បាន​យ៉ាង​ងាយស្រួល​នៅពេល​ឈានដល់​អាយុ​ពេញវ័យ​។ ចំពោះ​ស្ត្រី​វិញ​ពួកគេ​នឹងត្រូវ​ចំនាយពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើការ​ពិសោធន៍​អារម្មណ៍​ភេទ​របស់​ពួកគេ​សិក្សា​ពី​របៀប​ឈាន​អោយដល់​ចំនុចកំពូល​ដោយ​ទៀងទាត់ និង​ជឿជាក់​។​

​ប៉ុន្តែ​នៅពេល​មួយ​ដែល​ស្ត្រី​បាន​សិក្សា​អំពី​ការបោះបង់ចោល​អស់​នូវ​ការ​អៀនប្រៀន និង​ពេញចិត្ត​លើ​ការ​រួមភេទ​ហើយ​ពួកគេ​នឹងមាន​និន្នាការ​ឆ្លើយតប​ទៅនឹង​ការ​ភ្ញោ​ច​អារម្មណ៍​ភេទ​នៅក្នុង​របៀប​ដូចៗ​គ្នា​។​

​តើ​ប្រតិកម្ម​ផ្លូវភេទ​របស់​មនុស្ស​ស្រី​គឺជា​អ្វី​?

​ការឆ្លើយតប​ជា​លើកដំបូង​ទៅលើ​ការ​ភ្ញោ​ច​អារម្មណ៍​ភេទ​របស់​មនុស្ស​ស្រី​ម្នាក់​ជា​ញឹកញាប់​គឺ​ល្អ​ហើយ​នៅពេល​នាង​ចាប់ផ្តើម​អោយ​អារម្មណ៍​នោះ​ប្រព្រឹត្តិ​ក្នុង​ខ្លួន​របស់​នាង​ហើយ អារម្មណ៍​ដែល​ក្តៅខ្លួន​កើត​ពេញ​ក្នុង​ខ្លួន​របស់​នាង​តែម្តង​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ ចង្វាក់ជីពចរ​របស់​នាង​ចាប់ផ្តើម​ដើរ​លឿន ហើយ​កូនក្រមុំ​ក្នុង​ភ្នែក​របស់​នាង​កាន់តែ​ធំ​ទៅៗ​។ និយាយ​ដូច្នេះ​ការរីក​ធំ​របស់​កូនក្រមុំ​ភ្នែក​ធ្វើអោយ​នាង​មានការ​ទាក់ទាញ​ខាង​ការ​រួមភេទ​កាន់តែខ្លាំង​។​

​តើ​មាន​អ្វី​កើតឡើង​ទៅលើ​សរីរាង្គ​ភេទ​របស់​នាង​នៅពេល​នាង​ទទួលបាន​អារម្មណ៍​ស្រើបស្រាល​?

​ការសិក្សា​ធ្វើឡើង​ក្នុងប្រទេស​ហូ​ឡង់​ឆ្នាំ ២០០៤​បាន​បង្ហាញថា ស្ត្រី​ម្នាក់​ចាប់ផ្តើម​គិត​អំពី​អារម្មណ៍​នៃ​ការ​រួមភេទ​កាន់តែ​ឆាប់​ទ្វារមាស​របស់​នាង​ក៏​ចាប់ផ្តើម​មាន​សំណើម​ដែរ​។ (​រឿងនេះ​គឺ​សមមូល​គ្នា​ទៅនឹង​ការឡើង​រឹង​របស់​លិង្គ​បុរស​)​។​

​មូលហេតុ​នៃ​ការ​មាន​សំណើម​បែបនេះ​គឺ​ដើម្បីអោយ​ទ្វារមាស់​របស់​នាង​មាន​ភាព​រអិល និង​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​រួមភេទ​។​

​ក្នុងពេល​ជាមួយគ្នានេះ មានរឿង​ផ្សេងៗ​ជាច្រើន​ទៀត​កើតឡើង​ដែរ​ដូចជា​៖

•         Clitoris (​សេរ​) របស់​នាង (​កន្លែង​ដែលមាន​រំញោច​ស្រើបស្រាល​ជាងគេ​បំផុត​នៃ​រា​ង្គ​កាយ​របស់​នាង​) រីក​ប៉ោង​ឡើង​។​
•         ប​បេ​រ​ទ្វារមាស​ផ្នែក​ខាងក្រៅ​របស់​នាង​ក៏​រីក​ប៉ោង​ឡើង​ដែរ​។ ឥទ្ធិពល​បែបនេះ​ធ្វើអោយ​ទ្វារមាស​របស់​នាង​បើក ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​រួមភេទ​។​
•         ទ្វារមាស​ដែល​បើក​ហើយ នៅ​ខាងក្នុង​ទ្វារមាស​នោះ​ឃើញ​មាន​រៀបចំ​កន្លែង​សម្រាប់​អោយ​លិង្គ​ធ្វើការ​សូក​បញ្ចូល​។​

​តើ​មាន​អ្វី​កើតឡើង​ក្រោយមកទៀត​?

​នៅពេលដែល​នាង​ទទួលបាន​សម្រើប​កាន់តែច្រើន​ទៅៗ​ហើយ សុដន់​របស់​នាង​នឹង​រីក​ប៉ោង​ឡើង​បន្តិច ហើយ​ក្បាល​សុដន់​នឹង​ទៅជារ​រឹក​កាន់តែខ្លាំង​។​ដង្ហើម​របស់​នាង​ដក​កាន់តែ​លឿន និង​ចាប់ផ្តើម​ដង្ហក់​។ ភ្នែក​របស់​នាង​ទៅជា​លែង​ចង់​បើក​ហើយ​នាង​ទំនងជា​លិ​ត​បបូរមាត់​ខ្លួនឯង​ដើម្បី​ធ្វើអោយមាន​ការទាក់ទាញ​កាន់តែខ្លាំង​ទៅលើ​ដៃគូរ​របស់​នាង​។​

​ចុះ​រឿង​ចុងក្រោយ​របស់​នាង​មាន​អ្វី​ទៀត​ទៅ​?

​រឿង​ចុងក្រោយ​របស់​នាង​គឺ ទទួលបាន​ចំនុចកំពូល​នៃ​ការ​រួមភេទ​។ ជាទូទៅ​អ្វីដែល​កើតឡើង​នៅទីនេះ​គឺថា​នាង​ធ្លាប់មាន​បទពិសោធន៍​ទៅលើ​ភាព​រីករាយ​ដ៏​ខ្លាំងក្លា​និង​មិន​ធ្លាប់មាន​ពីមុនមក ជា​លក្ខណៈ​ដូច​រលក​រហូតដល់រ​លក​ចុងក្រោយ​គឺ​វា​ពិតជា​ស្ទើរតែ​ធ្វើអោយ​ផ្ទុះ​ចេញមក​ខាងក្រៅ​អញ្ចឹង​។​

​នៅពេលនោះ ស្ត្រី​ស្ទើរតែ​គ្រប់គ្នា​ក៏​ស្រែក​ចេញមក ហើយ​ពេលខ្លះ​ស្រែក​យ៉ាងខ្លាំង​ទៀតផង​។ សាច់ដុំ​របស់​មុខ​និង​រាងកាយ​ទាំងអស់​របស់​នាង​មានការ​កន្ត្រាក់​យ៉ាង​សាហាវ​មែនទែន (​ប៉ុន្តែ​វា​ធ្វើអោយ​រូបនាង​រីករាយ​ជាខ្លាំង​ទៅវិញ​ទេ​) ក្រោយមក​បាន​មួយសន្ទុះ​អ្វីៗ​ធូរស្រាល​ទៅវិញ​។​

​ដូច្នេះ​តើ​វា​ចប់​ហើយ​មែន​ទេ​?

​ទេ​មិន​ប្រាកដ​ដែរ​។ ស្ត្រី​ភាគច្រើន​អាច​បន្ត​អោយដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​ច្រើន​ទៀត​បាន​ប្រសិនបើ​ពួកគេ​ចង់​។ ប៉ុន្តែ​រឿងនេះ​នឹង​កើតមាន​ទៅបាន​លុះត្រាតែ​៖

•         ពួកគេ​សប្បាយ និង​មានការ​ធូ​ស្រាល​
•         ពួកគេ​កំពុងតែធ្វើការ​រំញោច​យ៉ាង​ជំនាញ​
•         ពួកគេ​បាន​សិក្សា​ពី​របៀប​ធ្វើអោយ​ដល់​ចំនុចកំពូល​ច្រើនដង​

​នេះ​គឺជា​ការពិត​ដែលថា មាន​ភាពខុសគ្នា​មួយ​រវាង​ការឆ្លើយតប​អារម្មណ៍​ភេទ​របស់​មនុស្ស​ប្រុស និង​ស្រី​។​មនុស្ស​ប្រុស​ស្ទើ​តែ​គ្រប់គ្នា​ទាំងអស់​មិនអាច​មានឱកាស​ឡើងដល់​ចំនុចកំពូល​ច្រើនដង​ដូច​មនុស្ស​ស្រី​បានទេ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com