អន្តរជាតិ
ថៃ​នឹង​រឹបអូស​រថយន្ត​ដែល​ម្ចាស់​ស្រវឹងស្រា​ថ្ងៃ​ចូលឆ្នាំ​
15, Apr 2016 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​ថៃ​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ពី​វិធានការ​ក្តៅ​សម្រាប់​អនុវត្ត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍  រក្សា​សុវត្ថិភាព​ប្រជាជន​ថៃ និង​ទប់ស្កាត់​បទល្មើស​ជាដើម​។ ក្នុងចំណោម​វិធានការ​នោះ​មានការ​រឹបអូស​យក​យាន្ត​ជំនិះ​ណា​ដែលមាន​អ្នកបើក​ស្រវឹងស្រា​ផងដែរ​។



​ខណៈដែល​ស​ង្ក្រា​ន​កាន់តែ​ជិត​មកដល់​នោះ ថៃ​កំពុង​មរ​មា​ញឹក​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​និង​ដាក់ចេញ​វិធានការ​នានា​ដែល​អាច​រក្សា​សុវត្ថិភាព​ប្រជាជន​ថៃ​ទូទៅ​ផងដែរ​។ រៀងរាល់ឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​នា​ថ្ងៃ​ចូលឆ្នាំ​ជា​កង្វល់​ធំ​បំផុត ហើយ​វា​ក៏​ជា​រឿង​ដែល​ប្រជាជន​គ្រប់គ្នា​យកចិត្តទុកដាក់​បំផុត​ដែរ​។​

​យ៉ាងណាក៏ដោយ នគរបាលជាតិ​ថៃ បានប្រកាស​កាលពី​ថ្មីៗ​នេះ​ថា ដើម្បី​ប្រឆាំង​បទល្មើស​ចរាចរណ៍ និង​គ្រោះថ្នាក់​នានា​ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​ទូទៅ​ក្នុងពេល​ចូលឆ្នាំ​នោះ វិធានការ​សំខាន់​មួយចំនួន​ត្រូវបាន​អនុម័ត​រួចហើយ ក្នុងនោះ​មាន​ទាំង​ការ​រឹបអូស​យក​យាន្ត​ជំនិះ​អ្នកណា​ដែល​ស្រវឹង​ហើយ​បើក​បរផង​។​
 
​អ្នកនាំពាក្យ​នគរបាល​ថៃ Jakrathip Chaijinda បាន​លើកឡើងថា បទបញ្ជា​នានា​ត្រូវបាន​ដាក់​ឆ្លង​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​រួចរាល់​ហើយ ហើយ​បទបញ្ជា​ទាំងនោះ​នឹងត្រូវ​អនុវត្ត​ដោយ​សមត្ថកិច្ច​ទូទាំងប្រទេស​ដើម្បី​បង្ក្រាប​រាល់​បទល្មើស និង​ថែរក្សា​សុវត្ថិភាព​ដល់​ប្រជាជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ថ្ងៃ​ចូលឆ្នាំ និង​ទ្រព្យសម្បត្តិ​សាធារណ​ផងដែរ​។​

.​លោក​ថា​៖« ប៉ូលិស​ប្តេជ្ញា​ថា​នឹង​ការពារ​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​បាន និង​ចេញ​ប្រតិបត្តិ​ការអនុលោម​តាមច្បាប់​ដែលមាន​»​។​
​ក្រៅពី​រឹបអូស​យក​រថយន្ត​ឬ​យាន្ត​ជំនិះ​ជន​ដែល​ស្រវឹងស្រា បើកបរ អាជ្ញាធរ​ថៃ​នឹង​ពង្រាយ​សមត្ថកិច្ច​ច្រើន​នៅតាម​ដងផ្លូវ​ចាប់ពី​ពាក់កណ្តាល​ខែមេសា ពោលគឺ​ពេល​ចូលឆ្នាំ​ចាប់ផ្តើម​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com