ពីនេះ ពីនោះ
កវី គ​ង្គ ប៊ុន​ឈឿន​៖ ជំងឺ​បាក់ស្បាត​
22, Apr 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
បទ​ពាក្យ​៧



​ធ្លាប់​ឃើញ​ប៉ុលពត​ចង់​សម្លាប់          ធ្លាប់​ឃើញ​គេ​ចាប់​ទៅ​ពិឃាត​
​ធ្លាប់​ត្រូវ​គ្រាប់បែក​គប់​ប៉ើង​ខ្ទាត          ខ្មែរ​សែន​បាក់ស្បាត​ដល់​សព្វថ្ងៃ​។

​ពេល​ជួប​អ្នកធំ​មានអំណាច        អ្នកតូច​ភ័យខ្លាច​ឈរ​ឱបដៃ​
​បុក​ពោះ​លាន់​ខ្ទ័រ​ញ័រ​ភិតភ័យ     មិន​ហ៊ាន​ហា​ស្តី​ខ្លាច​មានទោស​។​

​ចង់​តវ៉ា​ស្តី​តែ​មិន​ហ៊ាន                 សុខចិត្ត​អៀន​ប្រៀប​ឱន​មុខ​ចុះ​
​ពេល​ឃើញ​អ្នកធំ​និយាយ​ខុស       មិន​ហ៊ាន​បន្ទោស​ខ្លាច​គេ​ស្អប់​។​

​អ្នកធំ​ផោម​ស្អុយ​ថា​ក្រអូប           ប្រឹង​ឈរ​បឺត​ស្រូប​ថា​ទឹកអប់​
​ជំងឺ​បាក់ស្បាត​តាម​តោង​ជាប់     បើ​អ្នកធំ​ស្អប់​«​គឺ​បាត់​ខ្លួន​?»​។ ១០.១២.០១    

​ប្រភព​៖ កម្រង​កំណាព្យ​ទស្សនៈ​«​ជំងឺ​ខ្មែរ​»​របស់ លោក គ​ង្គ ប៊ុន​ឈឿន  (​កវី​ដងស្ទឹង​សង្កែ​)


Tag:
 គ​ង្គ ប៊ុន​ឈឿន​
© រក្សាសិទ្ធិដោយ thmeythmey.com