ពីនេះ ពីនោះ
គោលការណ៍​ដឹកនាំ​ជីវិត​ប្រកបដោយ​សីលធម៌ និង​គុណធម៌​
23, Apr 2016 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងនាម​ជា​មនុស្ស​ការកសាង​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ល្អ មនុស្ស​មាន​សីលធម៌​ល្អ​មួយរូប​ពិតជា​លំបាក​។ ប៉ុន្តែ​បើ​និយាយ​ពី​ការប្រព្រឹត្ត​អំពើអាក្រក់ ឬ​ធ្វើ​នូវ​អំពើ​បាប​គឺជា​រឿង​ដែល​ងាយស្រួល និង​ឆាប់​ទទួលបាន​ផល​ជាទីបំផុត​។ ព្រោះតែ​វា​លំបាក​ក្នុង​ការកសាង​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​ដែល​ល្អ​ប្រពៃ មនុស្ស​គ្រប់រូប​ក៏ត្រូវ​តែ​ស្វែងរក​គោលការណ៍​ងាយៗ​ដែល​អាចជួយ​ខ្លួនឯងបាន​។ ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយចំនួន​ដើម្បី​ដឹកនាំ​ជីវិត​ប្រកបដោយ​សីលធម៌ និង​មាន​គុណធម៌​៖


 
​ទី​១/. ត្រូវ​ស្គាល់​ខ្លួនឯង​៖ ការ​ស្គាល់​ខ្លួនឯង គឺ​មានន័យថា យើង​បាន​ស្គាល់​ពី​ទីតាំង​ពិត​របស់ខ្លួន​ច្បាស់លាស់​។ យើង​អាច​ដឹង​ពី​ហេតុផល​ជំរុញ​នៃ​អព្ភន្តរញាណ និង​វិចារណញ្ញាណ ដែល​អាច​ទាញ​ខ្លួន​យើង​ឲ្យ​ក្លាយជា​មនុស្ស​ល្អជា​និច្ច និង​មាន​ចេតនា​ល្អជា​ប់​ជាប្រចាំ​។ 
​ទី​២/. ព្យាយាម​ធ្វើអំពើ​ណាក៏ដោយ ត្រូវ​ប្រើប្រាស់​តែ មធ្យោបាយ វិធី សម្ភារ ដែល​ស្របតាម​នឹង​ច្បាប់​អនុញ្ញាត​។ ចំណែក​រាល់​វិបាក​នៃ​អំពើ​ដែល​បម្រើ​អត្តទត្ថ មិនត្រូវ​ឲ្យ​ប៉ះពាល​ដល់​បរ​ទ​ត្ថ​ជាដាច់ខាត​។​
​ទី​៣/. ប្រកាន់​នូវ​អាជីព​មួយ​ច្បាស់លាស់​ក្នុង​ជីវិត ត្រូវមាន​ទស្សនៈ​សុទិដ្ឋិនិយម និង​ភាព​អត់ធ្មត់​ក្នុងការ​ធ្វើអំពើ​អ្វី​ក៏ដោយ​។​
​ទី​៤/. តម្លៃ​នៃ​ជីវិត ត្រូវ​ចេះ​ចែករំលែក​គ្នា​
​ទី​៥/. ដឹកនាំ​ជីវិត​តាម​មាគ៌ា​វិចារណញ្ញាណ ដោយ​យក​ទ្រឹស្ដី​របស់​អ្នកប្រាជ្ញ​ណា​ម្នា​ក់មក​ធ្វើជា​មគ្គុទេសក៍​ដើម្បី​យកមកអនុវត្ត​ន៍​តាម​និង​កែច្នៃ​បន្ថែម​ទៅតាម​បរិបទ​សង្គម​ថ្មី​របស់​អ្នក​។​
​ទី​៦/. ប្រសិនបើ​ស្ថានភាព និង​កាលៈទេសៈ ដាក់​កម្រិត​ល័​ក្ខ​ខណ្ឌ ជំរុញ​ឲ្យ​អ្នក​ធ្វើអំពើ​ប្រកបដោយ​ភាព​អសីលធម៌ ជាច្រើន​ក្នុងពេល​តែមួយ ចូល​អ្នក​ត្រូវ​ជ្រើ​រើសយក​អំពើ​ណាមួយ​ដែល​អ្នក​យល់ឃើញថា វា​បង្ករ​ផលប៉ះពាល់​ដល់​ភាព​អសីលធម៌​ស្រាល​ជាងគេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com