ជាតិ
សង្គមជាតិ
ក្រសួង​​​អំពាវនាវ​​​​​​​ពលរដ្ឋ​​​ឲ្យប្រុ​​​ង​​​​ប្រយ័ត្ន ព្រោះ​​​ភ្លៀង​​​​លាយខ្យល់​​​រន្ទះនឹង​​​​ធ្លាក់​​​​បង្គួរក្នុង​​​​​ខេត្ត​ចំនួន​​​៤ នៅ​​​​ថ្ងៃទី២២​​​​នេះ
22, Apr 2016 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្ត​ចំនួន ៤រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​ខេត្តកំពង់ស្ពឺ នឹង​ទទួលបាន​ទឹកភ្លៀង​បង្គួរ លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​រសៀល​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ទាន់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។



បើតាម​សេចក្តីជូនដំណឹង​បន្ទាន់​ក្រសួង​ធនធានទឹក ក្រសួង​បាន​អំពាវនាវ​ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ទាំង ៤ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ដោយសារ​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ឆាប់រហ័ស​ពេក៕


Tag:
 អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com