ពីនេះ ពីនោះ
គគី​ដែក ឬ​ផ្ដៀក​ក្រហម​ជា​ប្រភេទ​ឈើ​ល្អ​សម្រាប់​យក សង់ផ្ទះ​
23, Apr 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​គគី​ដែក​ជា​ព្រឹក្ស មួយ​ប្រភេទ​ដែលមាន​កម្ពស់​ចាប់ពី​៨ ទៅ ២៥​ម៉ែត្រ ដុះ​ក្នុងព្រៃ ហើយ​ជ្រុះ​ស្លឹក​លើដី​ទំនាប់ ឬ​លើ​ភ្នំ​ទាប ដែល​កម្ពស់​មិន​លើសពី​១០០​ម៉ែត្រ នៃ​អាស៊ីអាគ្នេយ៍​។ គេ​ច្រើន ដាំ​ដើម​នេះ ក្នុង​ដិ​លតា ទន្លេមេគង្គ និង​នៅ​ឧបទ្វីប​ជ្វា​។ ដើម​គគី​ដែក ឬ​ផ្ដៀក​ក្រហម គឺជា​ឈើ​មាន​ពណ៌​ត្នោត​ភាវ ឬ​ត្នោត​លឿង​ភាវ សាច​ឈើ​មាន​ភាព​រឹង​ល្មម ងាយស្រួល​ក្នុងការ​អារ ប៉ុន្តែ​មិន​ងាយ​ប្រះ​ឆារ​។ ឈើ​ប្រភេទ​នេះ​ក៏​ជា​ប្រភេទ​ឈើ​ល្អ​សម្រាប់​យក សង់ផ្ទះ​ផងដែរ ហើយ​វា​អាច​ជាប់​បាន​ចាប់ពី ៧ ទៅ ៨​ឆ្នាំ ឬ​សង់​នាវា​បានយូ​រហូតដល់​ជាង​៣០​ឆ្នាំ​។ បន្ថែម​ពីនេះ ជ័រ​គគី​ដែក មានតម្លៃ​ណាស់ ព្រោះ​គេ​អាចយ​កវា​មក​ប្រើ​សម្រាប់ធ្វើ​ថ្នាំលាប​ឲ្យ​រលោង​៕

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]

© រក្សាសិទ្ធិដោយ thmeythmey.com