ពីនេះ ពីនោះ
ក្រសា​ប្រផេះ​មាន​ពង​ពី​៣​ទៅ​៥​ក្នុង​មួយឆ្នាំ​
23, Apr 2016 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសា​ប្រផេះ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែលមាន​ស្ទើរ​គ្រប់​ទីក​ន្លែ​ក្នុងប្រទេស​កម្ពុជា​។ សត្វ​នេះ នៅ​រដូវ​មិន​បន្ដ​ពូជ ផ្នែក​ខ្នង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ ក្បាល និង​ក​ពណ៌​ស​ព្រលែត បន្ទូលក្បាល​មាន​រោម​កំប៉ោយ​វែង​ពណ៌​ខ្មៅ ចំពុះ​ពណ៌​លឿង ផ្នែក​ក្រោម​ស្លាបមាន​ពណ៌​ខ្មៅ ឆ្នូត​កណ្ដាល​ប្រផេះ​។ ចំណែក​នៅ​រដូវ​មិន​បន្ត​ពូជ  ចំពុះ​របស់​វា មាន​ពណ៌​លឿង​។ កន្លងទៅ​ក្រសា​ប្រផេះ​គឺជា​សត្វ​បក្សី​មួយ​ប្រភេទ​ដែល​ឃើញ​មាន​ភាគច្រើន​នៅ​តំបន់ដីសើម​ផ្សេងៗ  តំបន់ឆ្នេរ វាលស្រែ និង​ព្រៃកោងកាង ហើយ​វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ​គ្រប់​ទីកន្លែង​។ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ក្រសា​ប្រផេះ​មាន​ពង​បានតែ​ចំនួន​៣ ទៅ​៥​ពង​ប៉ុណ្ណោះ​សម្រាប់​បន្ត​ពូជ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com