ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ចេញ​ថវិកា​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ខ្វះ​ទឹក​
23, Apr 2016 , 9:38 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ផ្តល់​ថវិកា​ទៅ​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​ទិញ​ប្រេង​ដឹកជញ្ជូន​ទឹក​ជូន​ប្រជាជន​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ដែល​កំពុង​ប្រឈមមុខ​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវខិតខំ​បូមទឹក​នៅ​តំបន់​មាន​ប្រភពទឹក សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​បន្ថែម​។​


 
​សម្ដេច ហ៊ុន សែន សង្ឃឹមថា ជំនួយ​ទឹក​ប្រើ​ប្រើប្រាស់​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹក​ចែកជូន​ប្រជាពលរដ្ឋ​នេះ​នឹង​អាចជួយ​សម្រួល​ដល់​សេចក្តីត្រូវការ​ចាំបាច់​ផងដែរ ហើយ​លោក​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​កុំ​ខ្ជះខ្ជាយ ក្នុងពេលដែល​កំពុងមាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​។​
 
​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ពី​បញ្ហា​ខ្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​កម្តៅ​ឡើង​ខ្លាំង​បណ្តាលអោយ​ខ្វះ​ទឹក​ប្រើប្រាស់​នៅតាម​ខេត្ត​មួយចំនួន​ដូចជា​នៅ បន្ទាយមានជ័យ ព្រៃវែង កែប កំពត កំពង់ធំ ស្វាយរៀង កំពង់ស្ពឺ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង សៀមរាប​ជាដើម​»៕
 

Tag:
 សម្តេច ហ៊ុន​ សែន
  គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com