ពីនេះ ពីនោះ
ទស្សនៈ​សំខាន់ៗ​របស់​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​
23, Apr 2016 , 10:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Mark Zuckerberg គឺជា​ស្ថាបនិក​ក្រុមហ៊ុន Facebook និង​ជា​មហាសេដ្ឋី​ដែលមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លា​នៅ​អាយុ​២៣​ឆ្នាំ​។ តើ​សេដ្ឋី​វ័យក្មេង​រូបនេះ មាន​ទ្រឹស្តី​សំខាន់ៗ​អ្វីខ្លះ​?


-​ ​បុគ្គលិក គឺជា​អ្នកកំណត់​វាសនា​របស់​អង្គភាព ហើយ​ពួកគេ គឺជា​ឧបករណ៍​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​។​
-​ ​សូម​ផ្តល់​បែបបទ​ការងារ​ដែល​មិន​ស្មុគស្មាញ​ដល់​បុគ្គលិក ដោយ​ត្រូវ​ពឹង​ផ្អែកលើ​ការចូលរួមចំណែក អត្ត​ច​រិ​ក និង​គុណ​តម្លៃ​របស់គេ មិនមែន​អាយុ និង​ប្រវត្តិ​របស់គេ​នោះទេ​។ 
-​ ​ជ្រើសរើស​បុគ្គលិក​ដោយ​ផ្អែកលើ​ច​រិ​ក​និស្ស័យ ចំពោះ​ជំនាញ​អ្នក​អាច​បង្រៀន​បាន តែ​ក្តី​ស្រមៃ​មិន​ងាយ​បង្រៀន​នោះទេ ។ 
-​ ​តម្លាភាព និង​ការផ្តល់​កម្លាំងចិត្ត គឺជា​បច្ច័យ​ធ្វើ​ឲ្យ​មាន​សេចក្តី​ស្មោះត្រង់ និង​សុចរិត​! ឯ​ជំនឿ​ចិត្ត គឺជា​ថាមពល​នៃ​ក្តី​ស្រលាញ់ និង​ភាព​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​។ 
-​ ​ត្រូវ​កសាង​វប្បធម៌​ដែល​មនុស្ស​មិនចេះ​ភ័យខ្លាច​…​បើសិនជា​មានការ​ភ័យខ្លាច ឬ​សគល់​វប្បធម៌​នឹងត្រូវ​រលំរលាយ ហើយ​ភាពជា​អ្នកដឹកនាំ ក៏​នឹងត្រូវ​រលាយ​ខ្ចាត់ខ្ចាយ​!
-​ ​គុណធម៌ ត្រូវតែមាន​នៅពេល​ជួល​មនុស្ស​ឲ្យ​មក​ធ្វើការ និង​បណ្តេញ​មនុស្ស​ចេញពី​ការងារ​។​
-​ ​អ្នកដឹកនាំ​ជោគជ័យ គឺជា​អ្នកដឹកនាំ​ដែលមាន​គោលដៅ​ជាក់លាក់ និង​មាន​សេចក្តីក្លាហាន​ប្តូរផ្តាច់​ជាមួយ​ចក្ខុវិស័យ ហើយ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​នោះ កើតចេញ​ជា​រូបរាង បើទោះបី​ជាមាន​ឧបសគ្គ​យ៉ាងណាក៏ដោយ​។​
-​ ​ការសាកល្បង​នាំ​ឲ្យ​មានការ​ពិភាក្សា​! ការ​ចង់ដឹង​ចង់ឃើញ និង​មាន​ក្តី​ស្រមៃ នាំ​ឲ្យ​កើន​ចំណេះដឹង​!...
 
​ប្រភព​៖Mind Books«Mark Zuckerberg គន្លឹះ​ធ្វើ​ជំនួញ​៥​ប្រការ​របស់​ស្ថា​និក​ហ្វេ​ស​ប៊ុ​ក​»

Tag:
 Mark Zuckerberg
© រក្សាសិទ្ធិដោយ thmeythmey.com