ជាតិ
សង្គមជាតិ
ដំរី​១​ក្បាល​ងាប់​ដោយសារ​គាំងបេះដូង ព្រោះ​អាកាសធាតុ​ក្តៅ​ពេក​
23, Apr 2016 , 12:18 pm        
រូបភាព
រួបភាព៖ ហ្វេសប៊ុក
រួបភាព៖ ហ្វេសប៊ុក
ដោយ: ថ្មីៗ
​សៀមរាប​៖ ដំរី​១​ក្បាល​ដែល​ដឹក​ភ្ញៀវទេសចរ​នៅមុខ​ប្រាសាទ​បាក​ខែង បាន​ដួល​ងាប់​ដោយសារ​គាំងបេះដូង ក្រោយពី​ដឹក​ភ្ញៀវទេសចរ ។ សត្វ​ដំរី​ដែល​ងាប់​នោះ​ត្រូវបាន​ម្ចាស់​ដំរី និង​អ្នកភូមិ​យកទៅ​កប់​នៅក្រោយ​កសិដ្ឋាន​ដំរី ប៉ែក​ខាងជើង​ប្រាសាទ​បាក់​ខែង ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​។​


 
​បុគ្គលិក​បម្រើការ​ងារ​ឲ្យ​ក្រុមហ៊ុន​ដំរី​អង្គ​នេះ បាន​ឲ្យ​ដឹងថា ដំរី​ដែល​ងាប់​នេះ​មាន​ទម្ងន់​ជិត​៣​តោន​ហើយ​មាន​ឈ្មោះថា សំបូរ មាន​អាយុ​ជាង​៥០​ឆ្នាំ​។​
​បើតាម​លោក ព្រុំ វិច ប្រធាន​មន្ទីរ​បសុព្យាបាល​ខេត្តសៀមរាប​ដែល​បាន​ប្រាប់​សារព័ត៌មាន​ថា សត្វ​ដំរី​ដែល​ងាប់​នៅមុខ​ប្រាសាទ​បាកខែង​នេះ ដោយសារ​អាកាសធាតុ​ក្តៅ​ពេក ទើប​បណ្ដា​ឲ្យ​គាំងបេះដូង​ងាប់​។​
 
​គួរ​បញ្ជាក់ថា ក្រោយពី​មានការ​បាត់បង់​ជីវិត​ដំរី​នេះ នៅ​ព្រឹក​នេះ​គេ​សង្កេតឃើញថា នៅ​ទីតាំង​ដំរី​នៅ​ប្រាសាទ​បាខែង មានការ​រឹតបន្តឹង​សន្តិសុខ​ខុសពី​ថ្ងៃ​ធម្មតា​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com