ពីនេះ ពីនោះ
ទោច​ថ្ពាល់​លឿង ស្ថិតក្នុង​ប្រភេទ​សត្វ​មាន​ដោយ​កម្រ​
24, Apr 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ ទោច​ថ្ពាល់​លឿង​ជា​ថនិកសត្វ​ដែលមាន​រូបរាង និង​ពណ៌​សម្បុរ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​ទោច​ម្កុដ​ដែរ រួមទាំង​ការ​ប្រែ​ពណ៌​។ វា​ជា​ប្រភេទ​សត្វ​ដែល​គ្មាន​កន្ទុយ គេ​អាច​កត​សម្គាល់​ភេទ​សត្វ​ទោច​នេះ​បាន​ដោយសារ ទោច​ឈ្មោល​មាន​សម្បុរ​ពណ៌​ខ្មៅ លើកលែងតែ​ថ្ពាល់​មាន​រោម​ពណ៌​លឿង​។ ចំណែក​សត្វ​ញី​វិញ​វា​ពេញវ័យ​មាន​ពណ៌​លឿង ប៉ុន្តែ​ចំពោះ​កូន​ទោច​ឈ្មោល​នៅពេល​ពេញវ័យ​វា​មាន​ពណ៌​ដូច​បា​រប​ស់វា​។ ហើយ​រក្សា​ពណ៌​នេះ​រហូត​អស់​មួយជីវិត​។ រីឯ​កូន​វិញ​មានការ​ផ្លាស់ប្តូរ​ពណ៌​សម្បុរ​ដូ​ម​មេ​រប​ស់វា​នៅពេលដែល​ពេញវ័យ​។ ការប្តូរ​ពណ៌​នេះ​ហាក់ដូចជា​អាស្រ័យទៅលើ​អ័រម៉ូន​។ វា​មាន​ជើង និង​ដៃ​វែងៗ​ងាយស្រួល​ក្នុងការ​បម្លាស់​ទី​។

 
​ជីវសាស្ត្រ​៖ ទោច​ថ្ពាល់​លឿង​ជាទូទៅ​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅ​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង​។ ជាធម្មតា​វា​រស់នៅ​ជា​ក្រុម​តូចៗ​ពី ២-៥​ក្បាល​។ ពួកវា​ចំណាយពេល​ជាច្រើន​ម៉ោង​នៅលើ​ដើមឈើ​ខ្ពស់ៗ​។ ជារឿយៗ​វា​តែងតែ​ហក់លោត​ពី​ដើមឈើ​មួយ​ទៅមួយ​នៅពេល​ព្រឹក​។ អាហារ​របស់​វា​មាន ផ្លែឈើ ត្រួយ​ឈើ ផ្កា និង​សត្វល្អិត​។ ទោច​ញី​បង្កើតកូន​ម្តង​បានតែ​មួយគត់​បន្ទាប់ពី​ពពោះ​រយៈពេល ២១០​ថ្ងៃ​។ ចន្លោះ​រយៈពេល​មានកូន ពីមួយ​ទៅមួយ​គឺ​២-៣​ឆ្នាំ​។ នៅពេល​កូន​ទោច​អាយុ​បាន​ប្រហែល ១​ឆ្នាំ​វា​ចាប់ផ្តើម​រៀន​លោត​តោង​មែកឈើ​នៅ​ជិតៗ​មេ​រប​ស់វា​។ ញី និង ឈ្មោល​ចូលចិត្ត​បន្លឺសំឡេង​លឺៗ​រួមគ្នា​នៅពេល​ព្រឹក ដែល​អាច​លឺ​ពី​១-២ គ​.​ម អាស្រ័យ​លើ​ស្ថានភាព​គម្រប់​ព្រៃ​។ ការ​បន្លឺ​សំ​លង​កំរិត​អ​ប្បរមា​មាននៅ​ម៉ោង​៥-៦ ប​ព្រឹក​។ 
 
​រប៉ាយ​រស់នៅ​៖ វា​មាន​វត្ត​មានតែ​នៅ​ភាគ​ខាងកើត​ទន្លេមេគង្គ និង​ប៉ែក​ឦ​សាន្ត នៃ​ប្រទេស​កម្ពុជា នៅ​ប្រទេស​វៀតណាម​ភាគខាងត្បូង និង​ប្រទេស​ឡាវ​។ 
 
​ស្ថានភាព​អភិរក្ស​៖ ទោច​ថ្ពាល់​លឿង​ស្ថិតក្នុង​ប្រភេទ​មាន​ដោយ​កម្រ​។ ប្រភេទ​រនះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ឧ​បស​ម្ព័​នទី​១ នៃ​អនុសញ្ញា CITES​។ ប្រភេទ​នេះ​កំពុង​ទទួលរង​គ្រោះថ្នាក់​ដោយ​ការ​បរបាញ់ ទាក់​ចាប់ ការបាត់បង់​ទី​ជ​ម្រោ​ក និង​ការធ្វើ​ពាណិជ្ជកម្ម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com