ពីនេះ ពីនោះ
ផ្ញៀវ អាច​យកមក​ផ្សំ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​ឈឺភ្នែក​
24, Apr 2016 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម​ផ្ញៀវ​គឺជា​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី​១០ ម៉ែ​តទៅ​២០​ម៉ែត ដុះ​ក្នុងព្រៃ​ក្រាស់ នៃ​ប្រទេស​អាស៊ី​ផ្នែក​ក្ដៅ​។ ផ្លែ​មាន​ពណ៌​ក្រហម ឬ​លឿង​ព្រលែត មាន​វិជ្ឈមាត្រ ២​ទៅ​៣​សម និង​មាន​រសជាតិ​ជាតិ​ជូរអែម ឬ​ជូរ ប៉ុន្តែ​អាច​បរិភោគ​ជា​ចំណី​បាន​។ គេ​និយម​យក​ផ្លែ​ផ្ញៀវ​ដាក់​ក្នុង​ស្រា​ផ្អែម ដើម្បី​ឲ្យ​មាន​ក្លិនក្រអូប ។ ដើម​ផ្ញៀវ​គេ​យក​ធ្វើ​បង្គោល សំបក​អាចយ​កមក​ធ្វើ​ថ្នាំ​ជ្រលក់​ពណ៌​ក្រហម​។ គ្រូ​ផ្សំ​ថ្នាំបុរាណ តែង​យក​ឈើខ្លឹម​នៃ​ដើម​ផ្ញៀវ ផ្សំ​ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​ឈឺភ្នែក​។​


 
​កត់សម្គាល់​៖ ផ្លែ​ផ្ញៀវ​ដែលមាន​លក់​នៅ​ផ្សារ​សព្វថ្ងៃ ជា​ផ្លែ​ពូជ​ម្យ៉ាង​ផ្សេង​ពី​ពូជ​ផ្ញៀវ​ខាងលើនេះ​។ ផ្ញៀវ​ដែល​ដាក់លក់​សព្វថ្ងៃ មាន​ដើមកំណើត​នៅ​ប្រទេស​ជ្វា ថៃ និង​វៀតណាម ហើយ​គេ​យកមក​ដាំ​សម្រាប់​លក់​ផ្លែ ដែលមាន​រស់ជាតិ​ផ្អែម​។​
 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com