ពីនេះ ពីនោះ
ក្រសា​ធ្នង់​ជា​ប្រភេទ​បក្សី​ដែល​កម្រ​នៅ​កម្ពុជា​
24, Apr 2016 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសា​ធ្នង់ ជា​ប្រភេទ​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ បន្ទូលក្បាល​ខ្មៅ និង​បន្ត​ដោយ​កំប៉ោយ​វែង កវែង​មាន​ពណ៌​ទឹកក្រូច និង​មាន​ឆ្នូត​ខ្មៅ​ចាប់ពី​គល់​ចំពុះ​តាម​បណ្ដោយ​ក​រហូតដល់​ទ្រូង ពោះ និង​គែម​លើ​ផ្នែក​ក្រោម​នៃ​ស្លាប​ពណ៌​ឈាមជ្រូក​។  ក្រសា​ធ្នង់​នេះ ត្រូវបាន​គេ​ស​ង្គេ​ត​ឃើញថា សំបូរ​មាននៅ​តាម​តំបន់​វាលភក់ រុក្ខជាតិ​បឹង និង​ទន្លេ​។ បក្សី​ប្រភេទ​នេះ មាន​វត្តមាន​ពេញ​មួយឆ្នាំ​នៅ​តំបន់​ដែល​ដែល​វា​រស់នៅ ហើយ​មិនសូវ​ផ្លាស់​ទីនោះ​ទេ​។ ប្រភេទ​ក្រសា​ធ្នង់ នេះ​បច្ចុប្បន្ន​មិនសូវ​សំបូរ ហើយក៏​ជា​ប្រភេទ​បក្សី​ដែល​មិនសូវមាន​ផងដែរ​។ ជាទូទៅ​ក្រសា​ធ្នង់ អាច​ពង​បានតែ​ចំនួន​ពី​៣ ទៅ​៦​ពង​នោះទេ​ក្នុង​មួយ​រដូវ​នៃ​ការបន្ត​ពូជ​របស់​វា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com