ពីនេះ ពីនោះ
ប៉ុណ្ណឹង​ក៏​អស់ចិត្ត​!
24, Apr 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ​ពាក្យ​៧

​សារ​ស័ព្ទ​សារ​សង​ហៅ​បងអូន ​Face book តាម phone ឮ​រងំ​
​ទោះ​ដល់​ទីណា​ចង់​ជួបជុំ ​ថែ​ផ្កា​ក្រពុំ​ថ្នម​ផ្ទាល់ដៃ​។​
 
​មិនអាច​ទៅរួច​បាន​ត្រឹម​ប៉ង ​ចង់បាន​នួនល្អង​ជា​ស្រមៃ​
​ណ្ហើយ​ទ្រាំ​កាត់ចិត្ត​ទាំងយប់​ថ្ងៃ ​សុំ​ជួប​ស្រី​ថ្លៃ​ជា​ប្អូន​បង​។​
 
​សុំ​ត្រឹម​ប៉ុណ្ណឹង​ក៏​អស់ចិត្ត ​ព្រោះ​យើង​អាច​ស្និទ្ធ​ស្តី​ឆ្លើយឆ្លង​
​នៅតែ​មានន័យ​ពាក្យ​អូន​បង ​គ្រាន់តែ​ន័យ​បង ប្រុស ប្អូនស្រី​។​

© រក្សាសិទ្ធិដោយ thmeythmey.com