ពីនេះ ពីនោះ
តើ​ Thomas Jefferson​ បាន​បន្សល់​ទស្សនៈ​អ្វីខ្លះ​?
24, Apr 2016 , 8:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក  Thomas Jeferson គឺជា​ប្រធានាធិបតី​ទី​៣ របស់​សហរដ្ឋអាមេរិក​។ លោក​កាន់តំណែង​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​១៨០១ ដល់ ១៨០៩​។ តើ​លោក​មាន​ទស្សនៈ​សំខាន់ៗ​អ្វីខ្លះ​?


 
-​ ​ពុំមាន​អ្វី​អាចមក​រារាំង​មនុស្ស​ខ្លាំង​មិន​ឲ្យ​រំពឹង​ពី​ភាពជោគជ័យ ហើយក៏​ពុំមាន​អ្វីដែល​ចាំតែ​ជួយ​មនុស្ស​ខ្សោយ​មិន​ឲ្យ​ដុនដាប​បានដែរ​។​
-​ ​បើ​ផ្ទះ​របស់​យើង​ត្រូវ​ភ្លើង​ឆេះ សូមកុំ​ទាន់​សួរថា ភ្លើង​ឆេះ​ពី​ខាង​ណា​? មកពី​ក្នុងផ្ទះ ឬ​មកពី​ខាងក្រៅ​? មុនដំបូង​បង្អស់​យើង​ត្រូវ​នាំគ្នា​ជួយ​ពន្លត់ភ្លើង​សិន​។ 
-​ ​ពេល​កំពុង​ខឹង ចូរ​រាប់​ពី​១​ដល់​១០ សិន​ចាំ​និយាយ ប្រសិនបើ​ខឹង​ខ្លាំង ចូរ​រាប់​ពី​១​ដល់​១០០​។​
-​ ​ភារកិច្ច​ដំបូង​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ដោះស្រាយ​កិច្ចការ​ធ្ងន់ធ្ងរ​នៅ​ចំពោះមុខ​។ ឯ​ភារកិច្ច​ទី​២ គឺ​ភាព​ស្អាតស្អំ សុចរិត និង​មានជីវិត​រស់នៅ​បែប​សាមញ្ញ​ធម្មតា​។ …
​ដកស្រង់​៖ «​វាចា​មាស​ពី​សេត​វិមាន​»​រៀបរៀង​ដោយ លោក គឹម ចាន់ណា​
 

Tag:
 Thomas Jefferson
© រក្សាសិទ្ធិដោយ thmeythmey.com