ពីនេះ ពីនោះ
តើ​ពាក្យ «​ព័ស្តុតាង​, ភ័ស្តុតាង​, ភស្តុតាង​, ភ័ស្តុ​តាំង​» មួយណា​ត្រូវ​?
25, Apr 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា​តែងតែ​សរសេរ​ពាក្យ​នេះ ដោយ​មិន​ថា​ពាក្យ​មួយណា​ត្រូវ​ពិតប្រាកដ​នោះទេ​។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​សរសេរ​ជា «​ព័ស្តុតាង​» ឬ «​ភ័ស្តុតាង​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​នាម​មានន័យថា លំនៅ​, ទី​, ទី​កើត​, ទីតាំង​, ទ្រព្យ​, របស់​, អីវ៉ាន់​, ហេតុ​, មូលហេតុ​, រឿងនិទាន​។ ល​។ ប៉ុន្តែ​គួរប្រើ​ជា ព័ស្តុតាង វិញ​ត្រឹមត្រូវ​ជាង ភ័ស្តុតាង​៕


 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com