ពីនេះ ពីនោះ
ប្រសា​ក់ញី​ជា​ប្រភេទ​ឈើ​ល្អ​សម្រាប់ធ្វើ​ធ្យួ​ង​
25, Apr 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ដើម​ប្រសា​ក់ញី កន្លែង​ខ្លះ​ហៅ​ប្រសា​ក់​តូច ឬ​ប្រសា​ក់​ទឹក គឺជា​ព្រឹក្ស​ម្យ៉ាង​មាន​កម្ពស់ ចាប់ពី​១០​ម៉ែ​តទៅ​២៥​ម៉ែត ដែល​ដុះ​ក្នុង​ព្រៃកោងកាង ឬ​ព្រៃ​មាត់​ព្រែក​មាន​ទឹកប្រៃ លើដី​ល្បាប់ សម្រាប់​ឲ្យ​ឫស​ចេញពី​មែក​(​ទៅ​ក្រៅ​ដី​) អាច​ដុះ​បាន​។ ប្រសា​ក់ញី ដុះ​មាត់សមុទ្រ គ្រប់​ប្រទេស​ក្នុង​សកលលោក​។ ឈើ​នេះ​មាន​សាច់​ម៉ត់​ពណ៌​ក្រហម ដែល​គេ​និយម​យកមក​ធ្វើជា​គ្រឿង​ឈើ​ធ្វើ​ផ្ទះ​មាត់សមុទ្រ ឬ​ធ្វើ​ស្ពាន របង រោង​នេសាទ ។​ល​។ ដើម​ប្រសា​ក់ញី​, ប្រសា​ក់​តូច ,​ប្រសា​ក់​ទឹក​នេះ គឺជា​ប្រភេទ​ឈើ​ដែល​អាច​យកមក​ធ្វើជា​ឱ​ស​ធ្យួ​ង​បានល្អ​បំផុត​។ ចំណែកឯ​សំបក​របស់​វា​គេ​យកមក​ជ្រលក់​សំណាញ់​នេសាទ សម្លាប់ស្បែក​។ បន្ថែម​ពីនេះ​ទៀត គេ​យក​សំបក​របស់​វា​មក​ស្ងោរ​ដើម្បី​ពិសារ​ព្យាបាល​ជម្ងឺរាគ​៕


 
[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]
 

© រក្សាសិទ្ធិដោយ thmeythmey.com