ពីនេះ ពីនោះ
ក្រសា​ចំពុះ​ធំ​ក្នុង​មួយឆ្នាំ​ពង​តែ​ពីរ​ប៉ុណ្ណោះ​
25, Apr 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសា​ចំពុះ​ធំ​គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែលមាន​បណ្ដោយ​ខ្លួន​ធំ ហើយ​មាន​សំបុរ​ប្រផេះ​ក្រ​ម៉ៅ និង​មាន​ចំពុះ​ធំ​ជាង​ក្រសា​ដទៃៗ​ផ្សេងទៀត​។ បក្សី​ប្រភេទ​នេះ គេ​ប្រទះឃើញ​ភាគច្រើន​មាន​វត្តមាន​នៅតាម​កោះ​តាម​សមុទ្រ និង​ព្រៃកោងកាង និង​ឆ្នេរ​ដែល​គ្មាន​អ្នក​រំខាន​។ ប៉ុន្តែ​បក្សី​ប្រភេទ​នេះ គឺ​ច្រើនតែ​រស់នៅ​តំបន់ឆ្នេរ​។ ជាទូទៅ ក្រសា​ចំពុះ​ធំ មានការ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែកញ្ញា ហើយ​អាច​ពង​បានតែ​ចំនួន​២​ពង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com