ពីនេះ ពីនោះ
ភក្តីភាព ជា​អ្វី​?
25, Apr 2016 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ភក្តីភាព គឺ​ការគោរព​ពាក្យសន្យា ការរក្សា​ចិត្ត​ស្មោះត្រង់​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​។ ភក្តីភាព​ពិតប្រាកដ​របស់​គូស្នេហ៍ មិនមែនជា​កិច្ចសន្យា​ដែល​កំណត់ថា ពួកគេ​មិន​បែក​គ្នា​ទេ តែ​គឺជា​កិច្ច​សន្យាថា គេ​ទាំងពីរ​សុខចិត្ត​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​រស់នៅ​ជាមួយគ្នា​។


​ភក្តីភាព ជា​កិច្ចសន្យា​នៃ​ការតស៊ូ​ក្នុង​សេចក្តីស្នេហា ដើម្បី​សេចក្តីស្នេហា​។ ភក្តីភាព ក៏​ជា​សេចក្តី​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​ផ្ទា​ស់​ផងដែរ ពីព្រោះ​ភក្តីភាព គឺជា​ការប្រកាន់​ខ្ជាប់​នូវ​ពាក្យសន្យា​ដែល​ខ្លួន​បាន​និយាយ ឬ​ប្រកាន់ខ្ជាប់​គោលដៅ​នៃ​ជីវិត ដែល​ខ្លួន​សម្រេច​ជ្រើសរើស​ប្រកបដោយ​សេរីភាព​គ្មាន​ការបង្ខិតបង្ខំ​។

​ភក្តីភាព ជា​និមិត្តរូប​រូប​នៃ​សេចក្តីសង្ឃឹម​។ ភក្តី​គ​ភាព គឺជា​ការបើកទទួល​អ្វីដែល​ថ្មី​នា​ថ្ងៃ​អនាគត​។ ថ្ងៃ​អនាគត គឺ​សំដៅ​ទៅលើ​ការ​មានកូន ទៅលើ​ការផ្លាស់ប្តូរ​ទៅ​លំនៅ និង​មាន​ជំងឺ​។​ល​។

​ភក្តីភាព នឹង​ជួយ​កសាង​សេចក្តីស្នេហា​របស់​ពួកគេ​ឲ្យ​កាន់តែ​រឹងមាំ​។ ភក្តីភាព ជួយ​ឲ្យ​គូស្រករ​ចេះ​សម្របសម្រួល​គ្នា ស្របតាម​ការប្រែប្រួល​រៀងៗ​ខ្លួន និង​ស្របតាម​ការវិវត្តន៍​នៃ​ជីវិត​គូស្រករ​។ ភក្តីភាព ជា​អំណោយទាន​មួយ​ដ៏​វិសេសវិសាល ព្រមទាំង​ផ្តល់នូវ​ជំនឿ​ទុកចិត្ត​ជូន​គូស្នេហ៍​របស់ខ្លួន​ជា​រៀងរហូត​៕

ដកស្រង់ពីសៀវភៅ «យើងជួបស្នេហ៍ស្មោះហើយ» ដែលផ្តល់សិទ្ធិដោយ អង្គការកម្មវិធីអភីវឌ្ឍន៍ធនធានយុវជន (YRDP)



© រក្សាសិទ្ធិដោយ thmeythmey.com