ពីនេះ ពីនោះ
កត្តា​ដែល​នាំ​ឲ្យ​ប្ដី​ប្រពន្ធ​ស្រឡាញ់គ្នា​បានយូរ​អង្វែង​តាម​គន្លង​ព្រះពុទ្ធសាសនា​
07, Apr 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្ដី​ប្រពន្ធ​មួយចំនួន​ចេះ​ស្រឡាញ់គ្នា​តែ​មុន​រៀបការ ខ្លះ​ស្រឡាញ់គ្នា​បានតែ​ពេល​មិនទាន់មាន​បុត្រ​ធីតា ពេល​បន្ត​ក៏​ចេះតែមាន​រឿងរ៉ាវ​រកាំរ​កូ​ស​ក្នុង​គ្រួសារ​ជាប់​មិន​ដាច់​។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​បង្កើត​ការស្រឡាញ់​រវាង​ប្ដី​ប្រពន្ធ​ឲ្យ​បាន​បានយូរ​អង្វែង ប្ដី​ប្រពន្ធ​គ្រប់រូប​គួរ​បដិបត្តិ​គន្លង​ព្រះពុទ្ធសាសនា​ដូចតទៅ​៖



១/. មេត្តា​កាយ​កម្មៈ មាន​កាយ​កម្ម​ប្រកបដោយ​មេត្តា ប្រាថ្នា​សេចក្ដីសុខ​ដល់​គ្នា ចេះ​ជួយ​ធុរៈ​គ្នា សម្ដែង​ការពេញចិត្ត​ដល់​គ្នា ដោយ​អា​កប្បក​រិ​យា​សុភាព ស្រទន់​និង​គោរព​គ្នា​ទៅវិញទៅមក ទាំង​ទី​ចំពោះមុខ​និង​ទី​កំបាំងមុខ​។​

២/. មេត្តា​វចី​កម្មៈ មាន​វិ​ចី​កម្ម​ប្រកបដោយ​មេត្តា មិន​ប្រើ​ពាក្យសម្ដី​រម៉ាំងរម៉ោក ចេះ​ជួយ​ប្រាប់ ជួយ​ណែនាំ ជួយ​ដាស់តឿន អ្វី​ដែលមាន​ប្រយោជន៍ ដោយ​ប្រើ​ពាក្យសម្ដី​សុភាពរាបសា ទន់ភ្លន់ ដោយ​សេចក្ដី​គោរព​គ្នា​ទៅវិញ ទៅមក ទាំង​ទី​ចំពោះមុខ ទាំង​ទី​កំបាំងមុខ​។​

៣/. មេត្តា​មនោ​កម្មៈ មានគំនិត​ប្រកបដោយ​មេត្តា គឺ​តាំងចិត្ត​ប្រាថ្នា គិត​ធ្វើ​អ្វី​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្នា​និង​សម្លឹង​មើលគ្នា​ក្នុង​ផ្លូវ​ល្អ​ដោយ​ទឹកមុខ​ស្រស់​។​

៤/. សាធារណ​ភោគីៈ គឺ​ការចូលរួមចំណែក​ចែករំលែក ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវកាយ និង​របស់របរ​សម្ភា​រៈ​ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ​តាម​មាន តាម​បាន​។​

៥/. សីល​សាមញ្ញ​តាៈ មានការ​វៀចា​ក​ការប្រព្រឹត្ត​អំពើអាក្រក់​ដោយ​កាយ វាចារ ចិត្ត​ដូចគ្នា​។​

៦/. ទិដ្ឋិ​សាមញ្ញ​តាៈ មានការ​យល់ឃើញ​ត្រូវ​ដូចគ្នា និង​មាន​ចក្ខុវិស័យ​ស្របគ្នា​។​

​តាម​គន្លង​ព្រះពុទ្ធសាសនា ទាំង​ប្រាំមួយ​ខាងលើ ប្រសិនបើ​គូ​ស្វាមីភរិយា អាច​បដិបត្តិ​តាម​បាន នោះ​ការស្រឡាញ់​រវាង​ជីវិត​គូស្នេហ៍​នោះ​និង​ទទួល​ភាពជា​និរន្ត​ន៍​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com