ពីនេះ ពីនោះ
តើ​«​ហ្វា​ស៊ី​ស​និយម​»​មាន​ច​រិ​ក​លក្ខណៈ​ដូចម្ដេច​បានជា​នាំ​ឲ្យ​មាន​សង្គ្រាមលោក​?
07, Apr 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហ្វា​ស៊ី​ស​និយម​ជា​និន្នាការ​នយោបាយ​មួយ​ដែល​បង្កើតឡើង ដោយ​លោក Bentio Mussolini ហើយ​មាន​ឥទ្ធិពល​ទៅលើ​ប្រទេស​អ៊ីតាលី អាល្លឺម៉ង និង​ប្រទេស​អេ​ស្ប៉ា​ញ ក្រោយ​សង្គ្រាមលោកលើកទី​១​។ លទ្ធិ​នេះ​យកចិត្តទុកដាក់​ទៅលើ​កម្លាំង​ប្រតិកម្ម កម្លាំង​ឈ្លានពាន ហើយ​ប្រឆាំងនឹង​លទ្ធិប្រជាធិបតេយ្យ​។​ប្រសិនបើ​និយាយ​ពី​គណបក្សនយោបាយ​វិញ គណបក្ស​ហ្វា​ស៊ី​ស គឺជា​គណបក្ស​ស្ដាំ​ង​និយម​ជ្រុល​។ ទំនោ​នយោបាយ​បែប​ហ្វា​ស៊ី​ស​និយម​នេះ មាន​ច​រិ​ក​លក្ខណៈ​សំខាន់ៗ​ដូចជា​៖



-​អនុវត្ត​សង្គ្រាម​វាតទី​

-​ធ្វើសង្គ្រាម​ប្រឆាំង​ពួក​ម៉ាក្ស​ស៊ី​ស​និយម និង​ប្រជាធិបតេយ្យ​និយម​

-​គ្រប់​អំណាច​ទាំងអស់​ជា​ឧបករណ៍​របស់​រដ្ឋ​

-​មិន​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​

-​រើសអើង​ពូជសាសន៍ៈ ចាត់ទុក​ពូជសាសន៍​ខ្លួន​ថា​ជា​ពូជ​ន៍​សាសន៍​ខ្ពង់​ខ្ពស់ជាង​ពូជសាសន៍​ដទៃទៀត ដូច្នេះ ត្រូវធ្វើ​ឲ្យ​ពូជសាសន៍​របស់ខ្លួន​មាន​ឈាមជ័រ​បរិសុទ្ធ​មិន​លាយឡំ​ជាមួយ​ជាតិ​សាសន៍​ដទៃ​។ តាម​គំនិត​របស់​ពួក​ហ្វា​ស៊ី​ស ជាតិ​សាសន៍​ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ជាតិ​សាសន៍​ខ្ពង់ខ្ពស់ និង​ជាតិ​សាសន៍​ទាប​ដោក​។ ហើយ​ជាតិ​សាសន​ខ្ពង់ខ្ពស់​ត្រូវតែ​ដឹកនាំ​គ្រប់គ្រង​និង​ត្រួតត្រា លើ​ជាតិ​សាសន៍​ទាប​ថោក​។​

សរុបមក ចំណុច​ទាំងនេះហើយ ដែលជា​មាគ៌ា​សម្រាប់​អ្នក​ដែល​ទទួលរង​ឥទ្ធិពល​របស់​ហ្វា​ស៊ី​ស​និយម ក្នុងការ​សម្លឹង​មើលទៅ​លើ​ពិភពលោក​ទាំងមូល​។ ព្រោះ​និន្នាការ​នយោបាយ​បែបនេះហើយ​ទើប​អ្នកបង្ករ​សង្គ្រាមលោក​មិនបាន​មើលឃើញ​ពី​តម្លៃ​ជីវិត​របស់​មនុស្សជាតិ ឬ​តម្លៃ​របស់​ជាតិ​សាសន៍​ដទៃ​៕

ដកស្រង់​ពី​សៀវភៅ​៖ ចំណុច​ផ្ដើម​ស្ដីពី​វិទ្យាសាស្ត្រ​នយោបាយ​, បណ្ឌិត អ៊ុំ ប៉ុ​ម​


© រក្សាសិទ្ធិដោយ thmeythmey.com