ពីនេះ ពីនោះ
អ្នកក្រ​ធ្វើការ​ដើម្បី​លុយ អ្នកមាន​ប្រើ​លុយ​ឲ្យ​ធ្វើការ
08, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភាពខុសគ្នា​រវាង​អ្នកមាន​និង​អ្នកក្រ​គឺ​គេ​តែង​សម្គាល់​ទៅលើ​ភាពមានបាន​ផ្នែក​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​ពេលខ្លះ មូលដ្ឋាន​នៃ​ភាពខុសគ្នា​នេះ វា​មិនមែន​មកពី​លុយ​នោះទេ ប៉ុន្តែ​មកពី​ផ្នត់គំនិត និង​ការចេះ​រើ​បម្រាស់​ខ្លួន​ឲ្យ​ផុតពី​ភាពក្រីក្រ​។​



​នៅក្នុង​តថភាព​សង្គម អ្នកមាន​គេ​យកលុយ​ទៅ​វិនិយោគ បង្កើត​អាជីវកម្ម បង្កើត​របប​រកស៊ី​ផ្សេងៗ ដើម្បី​ពង្រីក​ប្រភព​ចំណូល​របស់ខ្លួន​។ អ្នកមាន​យកលុយ ដើម្បី​ប្រើ​មនុស្ស​ដើម្បី​បង្កើត​លុយ​។ ចំណែក​លុយ ដែល​ចំណាយ​ទាំងនោះ អាច​ទៅ​បង្កើត​លុយ​បាន​កាន់តែច្រើន ហើយ​កាន់តែ​ធ្វើ​ឲ្យ​អ្នកមាន កាន់តែ​ក្លាយជា​អ្នកមាន​ថែមទៀត​។ ក៏ប៉ុន្តែ​ផ្ទុយ​មកវិញ អ្នកក្រ​ខំព្យាយាម​ធ្វើ​ការងារ​មួយថ្ងៃៗ ទាំង​លំបាក ទាំង​វេទនា ហើយ​ប្រើ​ជីវិត​មមាញឹក​យ៉ាងខ្លាំង ប៉ុន្តែ​នៅតែ​មិនអាច​កែប្រែ​ស្ថានភាព​ជីវភាព​របស់ខ្លួន​បាន ហើយ​នៅតែ​ស្ថិតក្នុង​ភាពក្រីក្រ ឬ​បានតែ​មួយ​រស់​ដដែល​។ ទីបំផុត អ្នកក្រ​កើតមាន​ផ្នត់គំនិត​ថា ខ្លួន​អ្នកក្រ​រស់នៅ​គឺ​រកប្រាក់​សម្រាប់តែ​ចាយ​តែប៉ុណ្ណោះ​។ ទោះ​ខ្លួន​ចង់​ក្លាយជា​អ្នក​មានតែ​គ្មាន​ឆន្ទៈ និង​ផែនការ​ដើម្បី​ក្លាយជា​អ្នកមាន​ជីវភាព​សមរម្យ​។​

​កន្លែង​នេះហើយ ដែល​យើង​អាច​មើលឃើញថា ឥទ្ធិពល​នៃ​ផ្នត់គំនិត ការចេះ​ស្វែងរក​ចំណុច​ចាប់ផ្ដើម​ដើម្បី​បង្កើន​លុយ ភាព​ឆ្លាត​វៃ គឺ​ជួយ​ឲ្យ​បុគ្គល​គ្រប់រូប​មានការ​ផ្លាស់ប្ដូរ​ស្ថានភាព​ជីវិត​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com