កីឡាអន្តរជាតិ
អន្តរជាតិ
Bailly ជាកីឡាករចំណូលថ្មីទីមួយដែលលោក Mourinho ទិញចូលក្លិប Man Utd
×
ក្លិប Manchester United បានចុះកិច្ចព្រមព្រៀងនាំយកខ្សែការពារ Eric Bailly ពីក្រុម Villerrral ជាផ្លូវការហើយក្នុងតម្លៃ៣០លានផោន ប្រហែលជាង ៤៣លានដុល្លារអាមេរិក។ បើតាមគេហទំព័រផ្លូវការរបស់ក្លិប Bailly មានកិច្ចសន្យារយៈពេល៤ឆ្នាំ និងអាចបន្ថែម២ឆ្នាំបន្តទៀត។
Eric Bailly ជាកីឡាករទីមួយដែលត្រូវបានអ្នកចាត់ការថ្មីលោក Jose Mournho នាំយកទៅកាន់ទឹកដី Old Trafford ។ ខ្សែការពារអន្តរជាតិកូតឌីវ័ររូបនេះ បានចូលរួមជាមួយ Villarreal ពីក្លិប Espanyol ក្នុងតម្លៃផ្ទេរ ៤.៤ លានផោន ជាង៦លានដុល្លារអាមេរិក កាលពីខែមករា ឆ្នាំ២០១៥ និងបង្ហាញខ្លួននៅក្នុងក្របខណ្ឌ LaLiga របស់អេស្ប៉ាញ ៤៥ប្រកួត ហើយ Bailly ក៏ជាបេក្ខភាពជួយឲ្យក្រុមកូតឌីវ័រឈ្នះជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nation ផងដែរ។
ខ្សែការពារវ័យ២២ឆ្នាំរូបនេះបាននិយាយថា៖ «វាជាសុបិនក្លាយជាការពិតដែលបានមកចូលរួមជាមួយ Manchester United ដែលជាក្លិបកំពូលមួយលើលោកដែលខ្ញុំធ្លាប់រំពឹងលេងជាមួយពីមុនមក»។ Bailly បានបន្ថែមទៀតថា «វាជាការបង្កើនទំនុកចិត្តមួយដោយអ្នកគ្រប់គ្រងដែលមានបទពិសោធន៍យ៉ាងច្រើននៅក្នុងកីឡាបាល់ទាត់អង់គ្លេសមួយនេះ(Jose Morinho) បានជឿទុកចិត្តលើខ្ញុំ ហើយធ្វើឱ្យខ្ញុំចុះហត្ថលេខាក្នុងនាមជាកីឡាករដំបូងរបស់គាត់»។
សូមបញ្ជាក់ថា បន្ទាប់ពីចុះកុងត្រាជាមួយ Eric Bailly ហើយនោះ បិសាចក្រហមក៏រំពឹងខ្ពស់ផងដែរថានឹងអាចនាំយកខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតដែលចប់កុងត្រាជាមួយ Paris St-Germain កីឡាករ Zlatan Ibrahimovic មកពង្រឹងក្រុមនៅរដូវកាលថ្មីខាងមុខផងដែរ៕
Tag:
EPL
Man Utd
Jose Morinho
© រក្សាសិទ្ធិដោយ thmeythmey.com