កីឡាអន្តរជាតិ
អន្តរជាតិ
Suarez មួម៉ៅពេលគ្រូមិនដាក់ឲ្យចូលលេងខណៈអ៊ុយរូហ្គាយចាញ់ វេណេស៊ុយអេឡា
×
ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Luis Suarez បានសម្តែងអារម្មណ៍មិនពេញចិត្តនឹងគ្រូបង្វឹករបស់ខ្លួនដោយប្រើអកប្បកិរិយាទ្រគោះបោះបោកដែលមិនព្រមដាក់ខ្លួនឲ្យចូលលេងនៅពេលក្រុមជម្រើសជាតិអ៊ុយរូហ្គាយប្រកួតចាញ់ វេណេស៊ុយអេឡា ១ទល់នឹង០។
ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានបន្តចាញ់វេណេស៊ុយអេឡា១-០ ទៀត ខណៈប្រកួតដំបូងក្នុងវគ្គសន្សំពិន្ទុក្នុងពូល C បានចាញ់ក្រុម ម៉ិកស៊ិក ៣-១រួចមកហើយ ដែលធ្វើឲ្យក្រុមនេះធ្លាក់ចេញពីពានរង្វាន់ Copa America 2016 ។
សូមបញ្ជាក់ថា ក្រោយលេង២ប្រកួតនៅក្នុងពូល C នៃពានរង្វាន់ Copa America 2016 នេះ វេណេស៊ុយអេឡា និង ម៉ិកស៊ិក បានឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្ត ក្រោយឈ្នះទាំង២ជើង មាន៦ពិន្ទុដូចគ្នា។ ចំណែក ហ្សាម៉ាអ៊ីក និង អ៊ុយរូហ្គាយ ២ប្រកួត ចាញ់ទាំង២ប្រកួតដូចគ្នានឹងត្រូវធ្លាក់ពីវគ្គនេះតែម្តង ទោះនៅសល់១ប្រកួតទៀតក៏ដោយ៕
ទស្សនាវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com