ពីនេះ ពីនោះ
តើ​ពាក្យ​«​ល្អូ​ន​ល្អិន និង ល្អូកល្អើន​»​មួយណា​ត្រឹមត្រូវ​?
19, Jun 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​និយាយ​ប្រចាំថ្ងៃ គេ​មិនដឹងថា​ពាក្យ «​ល្អូ​ន​ល្អិន និង ល្អូកល្អើន​» មួយណា​ត្រឹមត្រូវ​នោះទេ​។ ប៉ុន្តែ​អ្វីដែល​គេ​តែងតែ​ឮ​តាមរយៈ​សូរ​និយាយ​របស់​សាធារណជន ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ​គឺ​គេ​តែងតែ​និយាយ​បញ្ចេញ​សូរពាក្យ​«​ល្អូកល្អើន​» តែ​កម្រ​មាន​អ្នក​និយាយថា «​ល្អូកល្អិន​»​ឡើយ​។​


 
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ​«​ល្អូកល្អិន​»​។ ពាក្យ​នេះ មកពី​ការ​ផ្សំ​ចូលគ្នា​រវាង​ពាក្យ​«​ល្អូក​» និង​ពាក្យ​«​ល្អិន​»​។​
​ពាក្យ​«​ល្អូក​» មាន​ថ្នាក់​ពាក្យ​ជា (​គុ​) មានន័យថា ដែល​ស្ទាប​ឬ​ប៉ះ​ត្រូវមាន​សម្ផស្ស​ត្រជាក់​ស្រួលៈ សាច់​ត្រជាក់​ល្អូក​។ ដែល​ផ្អែម​ត្រជាក់ៈ រសផ្អែម​ល្អូក​, សម្ដី​ផ្អែម​ល្អូក ជាដើម​។​
​ពាក្យ​«​ល្អិន​» មាន​ថ្នាក់​ពាក្យ​ជា (​គុ​) មានន័យថា ដែល​ត្រជាក់​ស្រួលៈ ត្រជាក់​ល្អិន​។​
 
​ចំពោះ​ពាក្យ​«​ល្អិន​» នេះ​គឺជា​ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ «​ល្អូក​»​។ ឧទាហរណ៍ សម្ដី​ល្អូកល្អិន មានន័យថា សម្ដី​ត្រជាក់​ទន់​ផ្អែម​សុភាព​។ សាច់​ល្អូកល្អិន មានន័យថា សាច់​ធាត់​ទ្រលុក​ត្រជាក់​ស្រួល សម្បុរ​ស្រស់បស់​។​
 
​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន​ណាត 
 

© រក្សាសិទ្ធិដោយ thmeythmey.com