អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លទ្ធផលបឋមនៃការបោះឆ្នោត​ប្រជាមតិ​អង់គ្លេស​៖ ការចាកចេញ​នាំមុខ
24, Jun 2016 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​សារព័ត៌មាន​អង់គ្លេស BBC ប្រជាជនអង់គ្លេសជាង ១៤​លាន​នាក់​បោះឆ្នោត​គាំទ្រ​ការបន្ត​ស្ថិតនៅ​របស់​អង់គ្លេស​ជា​សមាជិក​សហភាព​អឺរ៉ុប​។ តែ​លទ្ធផល​គាំទ្រ​ការចាកចេញ​នោះ​កើនឡើង​រហ័ស​នាំមុខ ដោយមាន​ចំនួន​សរុប​ជាង ១៥​លាន​នាក់​ឯនោះ​។  ក្នុងចំណោម​តំបន់​ទាំងអស់ ៣៨២ នៅសល់តែ​៣៧ តំបន់​ដែល​មិនទាន់​បញ្ចេញ​លទ្ធផល​នៃ​ការបោះឆ្នោត​។​ អ្នកចុះឈ្មោះបោះឆ្នោត​ប្រជាមតិនេះមានជាង ៤៦ លាននាក់ តែអ្នកចូលរួម​បោះឆ្នោត​មានប្រហែល៧១.៩ភាគប៉ុណ្ណោះ។

 

Tag:
 Brexit
  អង់គ្លេស​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com