ជាតិ
លោក Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ធ្វើ​នំ​ភី​ហ្សា ពេល​សម្ពោធ​សប្តាហ៍​អាហា​រដ្ឋា​ន​អាមេរិក​
27, Jun 2016 , 4:20 pm        
រូបភាព
 

 
​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានធ្វើ​នំ​ភី​ហ្សា​មួយ​ដោយផ្ទាល់ នៅ​ហាង​ដូ​មី​ណូ ភី​ហ្សា​(Domino’s Pizza) ក្នុង​សង្កាត់​បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ​។ លោក Heidt ធ្វើ​ភី​ហ្សា បន្ទាប់ពី​ប្រកាស​បើក​កម្មវិធី​«​សប្តាហ៍​អាហារ​ដ្ឋា​ន​អាមេរិក និង​បង្ហាញ​ភាព​ចំរុះ​នៃ​ម្ហូបអាហារ​អាមេរិក​» ដើម្បី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ ដែល​លោក William A. Heidt  ធ្វើ​នំ​ភី​ហ្សា​ដូចតទៅ​៖  



​សូមបញ្ជាក់ថា សប្តាហ៍​ដំបូងបង្អស់​ស្តីពី​អាហារ​ដ្ឋា​ន​អាមេរិក​នៅ​កម្ពុជា ចាប់ផ្តើម​ពីថ្ងៃ​ទី ២៧ ខែមិថុនា ដល់​ថ្ងៃទី ៤ ខែកក្កដា ដែលជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅក្នុង​សហរដ្ឋអាមេរិក ដោយ​ស្ថានទូត​អាមេរិក​បានធ្វើ​ជា​ដៃគូ​ជាមួយ​អាហារ​ដ្ឋា​ន​ចំនួន ២០ ដែល​ត្រូវបាន​ជ្រើសរើស​មក ដើម្បី​នាំមក​នូវ​ម្ហូបអាហារ ផ្សេងៗ របស់​អាមេរិក​ដល់​សាធារណជន​កម្ពុជា​៕
 
 
 

Tag:
 William Heidt
  អាហា​រដ្ឋា​ន​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com