ជាតិ
សម្តេច ហ៊ុន សែន ចំអក​ទីប្រឹក្សា​ផ្តល់យោបល់​ពុំ​ស្គាល់​សភាពការណ៍​
19, Sep 2016 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន បាន​ឆ្លៀត​យក​ឱកាស​ដៀមដាម​ទីប្រឹក្សា​ដែល​សម្តេច​មិន​បញ្ចេញ​ឈ្មោះ​មួយចំនួន ឲ្យ​យោបល់ សម្តេច​ពុំ​យល់​ពី​សភាពការណ៍​ខ្លួន បច្ចុប្បន្ន​។ សម្តេច​បាន​ចំអក​ជា​សាធារណៈ​ថា មន្ត្រី​មួយចំនួន បាន​គំនិត​ឆ្ងាយ​ថយក្រោយ អំឡុង​ទសវត្ស​ទី ៨០ តែម្តង​។


សម្តេច​លើក​ឧទាហរណ៍​ចំពោះ​សាស្ត្រាចារ្យ និស្សិត និង​មន្ត្រី នៅថ្ងៃនេះ​យ៉ាង​ដូច្នេះ​ថា​៖« មាន​តួនាទី​ជា​អ្នក​ប្រឹក្សា យោបល់ ឬ​ជា​អ្នកផ្តល់យោបល់ ក្របខណ្ឌ​ឋានៈ​ជាទី​ប្រឹក្សា ឬ​ជំនួយការ ក៏ប៉ុន្តែ​បែរជា​មិនដឹងថា ខ្លួន​បាន​ដើរមក​ដល់​ហើយ ស្រាប់តែ​ជូន​យោបល់​ខ្លះ យោបល់​នោះ​នៅ​ទសវត្ស ៨០ បាន​វា​ត្រូវ ដូចជា យោបល់​ស្តីពី​បញ្ហា​ទាក់ទង​នឹង​ការអភិវឌ្ឍ​បណ្តាញ​ផ្លូវ ឬក៏​ការតភ្ជាប់​ជាមួយនឹង​ការតាំង ទីលំនៅ​ថ្មី​របស់​ពលរដ្ឋ​ក្នុង​តំបន់​មួយចំនួន​។ សម្តេច​បញ្ជាក់ថា​៖«​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ បើ​គង់​បែបនេះ​ដដែល  ពុំ​ចាំបាច់​ដាក់​មក​ទេ​ឯកសារ​ហ្នឹង ព្រោះ​ខ្ញុំ​មាន​ឯកសារ​ច្រើន​ណាស់ដែរ​ត្រូវ​មើល​។ លើសពីនេះ សម្តេច​បន្ត​ដៀមដាម​មន្ត្រី​ខ្លះ​ឲ្យ​យោបល់​កម្ពុជា គួរ​ធ្វើតាម​ប្រទេស​ដទៃ ដូចជា អាមេរិក ជប៉ុន និង​បារាំង ដែរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ជំរុញ​សិស្ស និស្សិត និង​មន្ត្រី​ទូទាំងប្រទេស​ឲ្យ​ព្យាយាម​អាន​សៀវភៅ និង​សិក្សា​ស្រាវជ្រាវ​ឯកសារ​នានា​ទាំង​ក្នុង និង​ក្រៅ​សាលា ពិសេស​គឺ​តាមដាន​ព័ត៌មាន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង​បញ្ហា សព្វថ្ងៃ​។


​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖





Tag:
 ហ៊ុន សែន​
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com