ព័ត៍មានសុខភាព
សុខភាព៖ សម្រាប់​អ្នក​រួមភេទ​ឆាប់​ចប់​ពេក គួរតែ​អាន​អត្ថបទ​នេះ​
26, Sep 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរួម​ភេទ​គឺជា​សកម្មភាព​ដ៏​រីករាយ​មួយ​សម្រាប់​គូ​ស្វាមីភរិយា​ដែល​រស់នៅ​ជាមួយ ហើយក៏​ជា​ចំនុច​ដែល​នាំ​ឲ្យ​មនុស្ស​ពីរ​នាក់​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ផងដែរ​។ យ៉ាងណាមិញ បើសិនជា​សកម្មភាព​គេង​ជាមួយគ្នានេះ​ឆាប់​បញ្ចប់​ពេក​វា​ពិតជា​មិនល្អ​ឡើយ​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី ឬ Missionary Position ដែល​អាចជួយ​ឲ្យ​កា​គេង​មួយ​គ្នា​មាន​រយៈពេល​កាន់តែ​យូរ​ជាង​មុន​។

 
​ជួយ​ខ្លួនឯង​នៅពេល​ថ្ងៃ​
​ការដែល​សម្រេច​កាម​ម្តង​រួច​មុនពេល​រួមភេទ​ជាមួយគ្នា​ពីរ​បី​ម៉ោង គឺជា​គំនិត​ដ៏​ល្អ​មួយ​។ តាមរយៈ​មធ្យោបាយ​បែបនេះ នៅពេល​អ្នក​ស្ថិតនៅ​ពីលើ​ខាង​ស្រី អ្នកនឹង​អាច​គ្រប់គ្រង​អារម្មណ៍ និង​ស្ថានការណ៍​នៃ​ភាព​ត្រេកត្រអាល​ក្នុងការ​ឆាប់​ចេញ​ទឹកកាម​បាន​កាន់តែ​ល្អ​។ 
 
​ហាត់ប្រាណ​បែប Kegel
​នេះ​គឺជា​វិធី​ហាត់ប្រាណ​ដែល​ងាយស្រួល និង​សាមញ្ញ​មួយ​ប្រភេទ​ដែល​អាចជួយ​ពង្រឹង​ដល់​សកម្មភាព​លើ​គ្រែ និង​ជួយ​ឲ្យ​ភាព​រីករាយ​លើ​គ្រែ​នោះ​កាន់តែ​យូរ​ជាង​មុន ហើយ​មិន​បណ្តាល​ឲ្យ​អស់​អារម្មណ៍​ទៀតផង​។ អ្វីដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ខំប្រឹង​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគៀក​រយៈពេល​ពីរ​បី​នាទី​សិន ចាំ​បន្ធូរ​វិញ​។ អ្នក​អាចធ្វើ​បែបនេះ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។ 
 
​ប្រើ​ខ្នើយ​ជួយ​
​ចូរ​ដាក់​ខ្នើយ​មួយ​កល់​នៅក្រោម​ត្រគៀក​ខាង​ស្រី ដូច្នេះ អ្នក​ពិតជា​អាច​ស៊ូ​ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វា​មាស​ខាង​ស្រី​បាន​កាន់តែ​ងាយ និង​ផាសុកភាព​។ 
 
​ផ្លាស់ប្តូរ​របៀប​រួមភេទ​
​បើសិនជា​អ្នក​មិន​ពូកែ​ជង្គង់ និង​ភ្លៅ​ទេ ការ​សូក​បញ្ចូល​លិង្គ​ដោយ​ការ​លុតជង្គង់​ប្រាកដជា​ធ្វើ​ឲ្យ​នឿយហត់ និង​ឈឺចាប់​បាន ជាពិសេស​បុរស​ដែល​ធ្លាប់មាន​របួស​ពីមុនមក​។ ដូច្នេះ​បើសិនជា​អាច​អ្នក​គួរតែ​ផ្លាស់ប្តូរ​មក​ប្រើ​ក្បាច់​រួមភេទ​បែប​ម៉ែ​ចែក​ឲ្យ​វិញ​ទើប​សម្រាល​ដល់​ការឈឺចាប់​ខាងលើ​បាន​។ 
 
​សម្រាក​ពាក់​កណ្តាលផ្លូវ​
​អ្នក​អាច​បញ្ឈប់​ការ​ស៊ូ​ក​បញ្ចូល​លិង្គ​នៅ​ពាក់កណ្តាល​ទី ហើយ​ប្រើ​វិធី​ថើប​អង្អែល​ដៃគូ​ឲ្យ​បានយូរ​តាមតែ​អាចធ្វើ​ទៅបាន​វិញ​ទៅ ព្រោះ​សកម្មភាព​នេះ​នឹង​ផ្តល់​ក្តី​ស្រឡាញ់​ពេញ​ដល់​នាង​ក្នុងពេល​រួមភេទ ហើយក៏​ជា​វិធី​បង្ការ​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​ដែរ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com