អន្តរជាតិ
ហេតុអ្វី​UN យក​«​សត្វ​ខ្លាឃ្មុំ​ទឹកកក​»​ជា​អគ្គរដ្ឋទូត​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​?
30, Sep 2016 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ (SDGs) ត្រូវបាន​អនុម័ត​នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ និង​បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៦​តទៅ​។ SDGs មាន​គោលដៅ​សរុប​១៧​គោលដៅ​ដែល​សមាជិក​អង្គការសហប្រជាជាតិ​ត្រូវ​សម្រេច​ក្នុង​រយៈពេល​១៥​ឆ្នាំ ពោលគឺ ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០​។

 
​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) នៅ​ដើមឆ្នាំ​២០១៦​នេះ បានជ្រើសរើស​សត្វ​ខ្លាឃ្មុំ Panda ពីរ​ក្បាល​ដើម្បី​ធ្វើជា​អគ្គរដ្ឋទូត​សត្វ​ជា​ផ្លូវការ​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​អង្គការសហប្រជាជាតិ​។ វា គឺជា​លើកដំបូង​ហើយ​ដែល​អង្គការសហប្រជាជាតិ បានជ្រើសរើស​សត្វ​ទាំងពីរ​ដើម្បី​ជា​តំណាង​របស់ SDGs​នោះ​។ នេះ​បើ​យោងតាម​គេហទំព័រ​ផ្លូវការ​របស់​អង្គការសហប្រជាជាតិ​។ 
 
​ខ្លាឃ្មុំ​ទាំងពីរ​នោះ មាន​ប្រភព​មកពី​ប្រទេស​ចិន​។ ពួកគេ​ទាំងពីរ បានកើត​ស្រប​ពេលដែល​មេដឹកនាំ​ពិភពលោក បាន​ជួបជុំគ្នា​នៅក្នុង​បុរី​ញូវយ៉ក​ដើម្បី​អនុម័ត​លើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នោះឯង​(SDGs)​។ ពួកគេ​ទាំងពីរ ត្រូវបាន​ជ្រើសរើស​ជា​និមិត្តរូប​នៃ​«​ការ​ថមថយ​កាន់តែ​ធ្ងន់ធ្ងរ​នៃ​សត្វ ដោយសារតែ​ការប្រែប្រួល​នៃ​អាកាសធាតុ និង​ការបាត់បង់​ជម្រក​ធម្មជាតិ​»​។ 
 


​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Michelle Yeoh អង្គ​រដ្ឋទូត​សុ​ឆន្ទៈ​របស់​UNDP ខ្លាឃ្មុំ​ដែលជា​អគ្គរដ្ឋទូត​នៃ​SDGs​ទាំងពីរ​នោះ មាន​ឈ្មោះថា «Qiqi» និង «Diandian» ហើយ​បើ​បញ្ចូល​ឈ្មោះ​អគ្គរដ្ឋទូត​សត្វ​ទាំងពីរ​រួមជាមួយ​នឹង​បរិបទ SDGs មានន័យថា ការចាប់ផ្តើម​នៃ​ដំណើរ​ទាំងអស់គ្នា​ដើម្បី​សម្រេច​គោលដៅ​សកល​នៅ​ឆ្នាំ​២០៣០៕ 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com