អត្ថបទពាណិជ្ជកម្ម
ស៊ី​អាយ​អិ​ម​ប៊ី (CIMB វៀតណាម​) លី​មី​ធី​ត ទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារ​ជា​ផ្លូវការ ពី​ធនាគារ​រដ្ឋ​វៀតណាម​
06, Oct 2016 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​កន្លងទៅនេះ ស៊ី​អាយ​អិ​ម​ប៊ី ប៊ើ​ហាដ (​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឬ ស៊ី​អាយ​អិ​ម​ប៊ី​) បានប្រកាសថា ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី វៀតណាម លី​មី​ធី​ត (CIMB វៀតណាម​) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បានទទួល​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ ដើម្បី​ដំណើរការ​សេវា​ធានា​គារ​របស់ខ្លួន ក្នុងប្រទេស​វៀតណាម​។ ជាមួយគ្នានេះដែរ អាជ្ញាប័ណ្ណ​នេះ​ត្រូវបាន​ប្រគល់ ដោយ​ឯកឧត្តម Nguyen Phuoc Thanh អភិបាលរង​របស់​ធ​នាគារ​រដ្ឋ​របស់​វៀត​ណា​ម និង​ត្រូវ​បានទទួល​ដោយ​លោក Dato Zainal Abidin Putih ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ CIMB Berhad​។​

​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​ការិយាល័យ​ធនាគារ​រដ្ឋ​វៀតណាម ដែលមាន​ការចូលរួម​ធ្វើជា​សាក្សី​ដោយ​ឯកឧត្តម Mohd Zamruni Khalid ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​វៀតណាម​។ ក្នុងនោះ ក៏មាន​វត្តមាន​លោក Dato’ Wira Zainal ប្រធាន​កម្មាភិបាល និង​លោក Yew Wan Kup នាយក​ប្រ​ត្តិ​ប​ត្តិ​របស់​ធនាគារ CIMB វៀតណាម​។​



​ក្នុងអំឡុង​ពិធី​ប្រគល់​អ​ជ្ញា​ប័ណ្ណ​នេះ ឯកឧត្តម Nguyen Phuoc Thanh អភិបាលរង​របស់​ធ​នាគារ​រដ្ឋ​របស់​វៀត​ណា​ម បាន​ថ្លែងថា​៖ «​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​ប្រគល់​អាជ្ញាប័ណ្ណ​ធនាគារ​នេះ ដល់​ធនាគារ CIMB វៀតណាម ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​បើកចំហ​ឱ្យ​កាន់តែ​ប្រសើរ​។ សូម​អបអរសាទរ​ដល់​ធនា​គារ CIMB វៀតណាម ហើយ​យើង​រំពឹងថា កិច្ចសហប្រតិបត្តិការ​របស់​ធនាគារ ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម​ដែលជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​សមាហរណកម្ម​ធនាគារ​អាស៊ាន​នៅក្នុង​ការគាំទ្រ​នៃ​គោលដៅ​រួម​របស់​អាស៊ាន​យើង​។​»

​លោក Tengku Dato Sri Zafrul Aziz ប្រធាន​នាយក​ប្រតិបត្តិ របស់ CIMB Group បាន​មានប្រសាសន៍ថា​៖ «​ការផ្លាស់ប្តូរ​របស់​វៀ​ត​ណា​ម គឺ​កាន់តែ​បើកចំហ​សេដ្ឋកិច្ច​ទីផ្សារ​ជា​សញ្ញា​ល្អ​សម្រាប់​តំបន់ ដែល​ធ្វើ​ឲ្យ​គុណប្រយោជន៍​អាស៊ាន​របស់​ធនាគារ CIMB ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ការវិនិយោគ​របស់​ធ​នាគារ CIMB នៅ​វៀតណាម គឺ​បង្ហាញ​ផងដែរ​នូវ​ការប្តេជ្ញាចិត្ត ក្នុង​រយៈពេល​វែង​រប​ស់​យើង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​វៀតណាម​។ ជា​ចុងបញ្ចប់ យើង​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ក្នុងការ​ទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារ​នេះ​ផងដែរ ដែល​បានបង្ហាញ​ពី​ការ​មាន​វត្តមាន​របស់​ធនា​គារ​ស៊ី​អាយ​អិ​ម​ប៊ី នៅ​ប្រទេស ៩ ក្នុងចំណោម ១០ ប្រទេស​ជា​សមាជិក​អាស៊ាន​»​។​

​អាជ្ញាប័ណ្ណ​នេះ​បានអនុញ្ញាត​ឱ្យ​ធនាគារ CIMB វៀតណាម ផ្តល់ជូន​នូវ​ផលិតផល​ធនាគារ​ពេញលេញ សម្រាប់​ទាំង​អាជីវកម្ម និង​បុគ្គល​នៅក្នុង​ប្រទេស​នេះ​។ មកដល់ពេលនេះ មាន​ធនាគារ​បរទេស​តែ​ប្រាំពីរ​ប៉ុណ្ណោះ ដែល​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០ ភាគរយ​របស់ខ្លួន នៅក្នុង​ប្រទេស​វៀតណាម​។ ធនាគារ CIMB វៀតណាម គឺ​ធនាគារ​ដំបូង​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​បន្ទាប់ពី​រយៈ​ប្រាំពីរ​ឆ្នាំ ខណៈពេលដែល​ប្រទេស​នេះ​បានធ្វើ​កំណែទម្រង់​ដ៏​សំខាន់​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​របស់ខ្លួន​។ ទីស្នាក់ការ​កណ្តាល​ធនា​គារ CIMB វៀតណាម​នៅ​ទីក្រុង​ហាណូយ​នឹង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្តល់នូវ​ផលិតផល​ធនាគារ​ពេញលេញ ទៅឱ្យ​អតិថិជន​នៅត្រឹម​ខែធ្នូ ឆ្នាំ​២០១៦ ។​

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយ​អតិថិជន​សរុប​ប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ធនាគារពាណិជ្ជ ព្រមទាំង​សេវាកម្ម​សាជីវកម្ម និង​ប្រតិបត្តិការ​ធនាគារ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៦​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩៧,៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៤០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៦​។​

( អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com