ពីនេះ ពីនោះ
ប្រយ័ត្ន​គ្មាន​ឱកាស​
18, Dec 2016 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​ត្រូវបាន​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​

 
​ក្នុងកំឡុងពេល​ធ្វើដំណើ​រ​ទៅកាន់​នគរ​ថា​ន់ ខុង​ជឺ ឃើញ​ឈី​ង​ជឺ នៅតាម​ផ្លូវ ទើប​ផ្អាក​ក្បួន​ដំណើរ​ចុះ​ពីរ​ទេះ​មក​ជជែក​គ្នា ក៏​ឃើញថា​ត្រូវរ៉ូវ​គ្នា​ណាស់​។ ខុង​ជឺ ងាក​ទៅ​បញ្ជា ជឺ​លូ ថា «​ឯង​ជួយ​យក​សំពត់​ថ្មី​មួយ​កី ប្រគល់ជូន​លោកគ្រូ​!»
 
​ជឺ​លូ ទើសចិត្ត​ជាខ្លាំង គេ​គិតតែ​ក្នុង​ចិត្ត​ថា «​យើង​ធ្លាប់​ដឹង​មក​ថា វិញ្ញូ​ជន​សេពគប់​មិត្តភក្តិ​ត្រូវ​ឆ្លងកាត់​ការណែនាំ ស្ត្រី​រៀបការ​ត្រូវ​ឆ្លងកាត់​មេអណ្តើក បើ​មិន​ដូច្នោះ​ទេ គេ​មិនត្រូវ​ឲ្យ​ជំនូន​ដល់​គ្នា​ទៅវិញទៅមក​ឡើយ​»​។​
 
​មួយសន្ទុះ​ក្រោយមក ខុង​ជឺ ឃើញ​ជឺ​លូ នៅតែ​មិនទាន់​យក​សំពត់​មក​ឲ្យ​ទៀត គាត់​ក៏​តឿន​បន្ថែមទៀត​។ ជឺ​លូ បដិសេធ​ទៅតាម​គំនិត​ខាងលើ ទើប ខុង​ជឺ និយាយថា​៖«​ជឺ​លូ​អើយ​! ឯង​មិន​ធ្លាប់​អាន​សៀវភៅ ស៊ឺ​ជិ​ង​ទេ​ឬ​? ភ្ជួរស្រែ​ទាន់​ក្តៅ​ដី ជួប​ស្រី​ស្អាត​ហើយ​ឯង​នៅ​ច្រិមច្រុម​ដល់​ណា​ទៀត​? លោកគ្រូ ឈឹង​ជឺ ជា​វិញ្ញូ​ជន​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ពេញ​ទាំង​ផែនដី បើ​មិន​ជូន​ជំនូន​ឲ្យ​គាត់​ឥឡូវនេះ​ទេ តើ​ឯង​ចាំ​ដល់​អង្កាល់ណា​ទៀត​? ជួនកាល​ឯង​អាច​នឹង​គ្មាន​ឱកាស​ជា​លើក​ទី​២​ទៀត​ទេ​! កុំ​និយាយ​ច្រើន ម៉េច​ក៏​មិនឆាប់​យក​ក្រណាត់​មក​!»៕

© រក្សាសិទ្ធិដោយ thmeythmey.com