ពីនេះ ពីនោះ
បុរស​ក្នុង​ឆ្នាំ​ទាំង​៣ ពេល​ឈ្លោះ​គ្នា អាច​ប្រើ​ហិង្សា​
18, Dec 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ តែងតែមាន​ជម្លោះ​ខាន​ពុំ​បានឡើយ​។ ប៉ុន្តែ​មាន​បុរស​មួយចំនួន​នៅពេលដែល​ឈ្លោះ​គ្នា អាច​ប្រើ​ហឹ​ង្សា​បាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​បុរស​ដែលមាន​ឆ្នាំ​ទាំង​៣​ពេលដែល​ឈ្លោះ អាច​ប្រើ​ហិង្សា​បាន​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ​?

 
​បុរស​ឆ្នាំច​
​មនុស្ស​ប្រុស​ដែល​កើត​នៅ​ឆ្នាំនេះ​គឺមាន​ចរិត​រឹងមាំ ហើយក៏​ជាម​នុស្ស​ដែល​ទុក​ខ្លួនឯង​សំខាន់​ដែរ​។ នៅពេលដែល​គេ​មាន​ស្នេហា​ជាមួយ​នរណាម្នាក់​តែងតែ​សង្ឃឹម​ចង់​ឲ្យ​ដៃគូ​ស្របតាម​គំនិត​ខ្លួន​ជានិច្ច​។ នៅពេលដែល​មានគំនិត​មិន​ដូច​គេ​តែ​បន្តិច គេ​នឹង​អាចមាន​ចរិត​ឆេវឆាវ ហើយ​ខឹង ដោយ​អាច​និយាយ​សម្តី​ពិបាក​ស្តាប់​ចេញមក ហើយ​អាច​ប្រើ​ដៃជើង​បាន​។​
 
​បុរស​ឆ្នាំថោះ​
​បុរស​ដែល​កើត​ក្នុងឆ្នាំនេះ​ជា​មនុស្ស​ដែល​ខ្វះ​ទំនុកចិត្ត និង​អារម្មណ៍​សុវត្ថិភាព​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែលមាន​ចរិត​ឆេវឆាវ ថែមទាំង​សង្ស័យ​ច្រើន​។ ជាពិសេស​គេ​ជា​មនុស្ស​ដែល​ងាយ​ស្តាប់​សម្តី​អ្នកដទៃ​ជាង​សម្តី​មនុស្ស​ដែល​ជិត​ខ្លួន​។ ដោយសារតែ​ងាយ​ជឿ​សម្តី​អ្នកដទៃ ហើយ​គួបផ្សំ​នឹង​ចរិត​ឆេវឆាវ ងាយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ដៃគូ ថែមទាំង​អាច​ប្រើ​ដៃជើង​ទៀតផង​។ គេ​ជាម​នុស្ស​ដែល​មិនចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ទេ​។​
 
​បុរស​ឆ្នាំវក​
​បុរស​ដែល​កើត​ក្នុងឆ្នាំនេះ​ជា​មនុស្ស​ដែល​ស្រឡាញ់​មុខមាត់​ជាខ្លាំង​។ នៅពេលដែល​គេ​ឈ្លោះ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ក៏​ចង់​ឈ្នះ​ដែរ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែលមាន​លេស​ច្រើន ហើយ​តែងតែ​គិតថា​ខ្លួន​មិន​ខុស ព្រោះ​មនុស្ស​ស្រី​តែងតែ​រករឿង​ច្រើន​។ ជាពិសេស​គេ​ជាម​នុស្សដែ​ល​ស្រឡាញ់​សេរីភាព ប៉ុន្តែ​បែរជា​គ្រប់គ្រង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​តឹងរឹង​ទៅវិញ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​មិនសូវ​ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com