ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូនពិបាកដកដង្ហើម គ្រោះថ្នាក់ណាស់ សូមសង្កេតមើលកូនតូចដោយប្រុងប្រយ័ត្ន
× ប្រសិនបើកូនរបស់អ្នក ហាក់ដូចជាដកដង្ហើមមិនគ្រប់នៅក្នុងសួត ឬដកដង្ហើមខ្លីៗ គេប្រហែលជាមានជំងឺណាមួយ ដែលទាមទារការព្យាបាលជាបន្ទាន់ហើយ ដូច្នេះ អ្នកត្រូវប្រញាប់នាំគេទៅមន្ទីរពេទ្យជាបន្ទាន់។
ប្រសិនបើកូនរបស់អ្នកធំអាចនិយាយគ្នា គេនឹងប្រាប់អ្នកថា គេពិបាកដង្ហើម ប៉ុន្តែ បើគេនៅតូចមិនអាចនិយាយបានទេ អ្នកអាចសម្គាល់ដឹងតាមការដកដង្ហើមរបស់គេ គឺលឿន ផតទ្រូង ឬលឺសូរខ្លាំងជាដើម។ ហើយក្មេងមួយចំនួន ក៏អាចស្រែកយំផងដែរ ពេលមានអាការៈបែបនេះ។ សូមប្រញាប់នាំគេទៅមន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវបង្អង់យូរ ឬចាំមើលបន្តទៀតឡើយ។
ការពិបាកដង្ហើម គឺជាសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូច្នេះ ចូរប្រុងប្រយ័ត្ន និងសង្កេតមើលរោគសញ្ញាខាងក្រោមនេះ ៖
- ផតទ្រូង សាច់ដុំតឹង និងលេចចេញឆ្អឹងជំនីជាដើម
- លឺសូរខ្លាំងពេលដកដង្ហើម
- បបូរមាត់ មាត់ និងម្រាមដៃម្រាមជើង ប្រែពណ៌ខៀវ ឬស្លេកទៅៗ
- មិនអាចនិយាយបានស្រួលដូចធម្មតា
- ហើមមុខ ភ្នែក បបូរមាត់ និងកជាដើម
- ស្បែកឡើងកន្តួល ឬរមាស់
- គេងច្រើន
- មិនសូវមានចលនា
- មិនឆ្លើយសំណួររបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com