ជាតិ
សម្តេច ហ៊ុន សែន ទៅ​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​វៀតណាម​នៅថ្ងៃនេះ​
20, Dec 2016 , 8:24 am        
រូបភាព
រូបភាពពីហ្វេសប៊ុសម្តេចហ៊ុនសែន
រូបភាពពីហ្វេសប៊ុសម្តេចហ៊ុនសែន
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ត្រូវ​អញ្ជើញ​ទៅ​ទស្សនកិច្ច​វៀតណាម​រយៈ​ពេល​២​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃទី​២០​ធ្នូ​វ​នេះ ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម និង​ថ្នាក់ដឹកនាំ​កំពូល​មួយចំនួនទៀត​ដូចជា​ប្រធាន​បក្ស​កុំ​ម្មុនី​ស្ត​វៀតណាម ប្រធានាធិបតី និង​ប្រធានរដ្ឋសភា​វៀតណាម​។ កិច្ចព្រមព្រៀង និង​អនុស្សារណៈ​មួយចំនួន​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​រវាង​ភាគី​ទាំង​២ ។​



​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ប្រទេស​វៀតណាម ដោយ​ផ្តើម​នៅ​ថ្ងៃទី​២០ ខែធ្នូ​នេះ​។  នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​១៥ ខែធ្នូ​កន្លងទៅ​។

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះ សម្តេច ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ង្វៀន សុន​ហ្វ៊ុ​ក​(Nguyen Xuan Phuc)​នាយករដ្ឋមន្ត្រី​វៀតណាម ជួប​សម្តែង​ការគួរសម​ដោយឡែក​ពីគ្នា​ជាមួយ លោក ង្វៀន ហ្វ៊ូ  ជុង​(Nguyen Phu Trong) អគ្គលេខាធិការ​បក្ស​កុំម្មុយនីស្ត​វៀតណាម និង​លោក ត្រាន ដាយ ក្វាង​(Tran Dai Quang)​ប្រធានាធិបតី​វៀតណាម និង​ជួប​ប្រធានរដ្ឋសភា​វៀតណាម លោកស្រី ង្វៀន ធី​គីម ងិន​(Nguyen Thi Kim Ngan)​។

​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​មួយចំនួន​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​រវាង​ភាគី​ទាំង​២ ។ នេះ​បើតាម​ក្រសួងការបរទេស​កម្ពុជា ដែល​បន្តថា នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​សមា​គម​មិត្ត​ភាគ​កម្ពុជា​-​វៀតណាម ថ្នាក់ដឹកនាំ​ក្រុង​ហូជីមិញ និង​អតីតយុទ្ធជន​វៀតណាម និង​ក្រុមគ្រួសារ​ដែរ​៕


Tag:
 ​ហ៊ុន សែន​
 ​ កម្ពុជា​-​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com