ជាតិ
ចិន ផ្ដល់​រថយន្ត​៤៤​គ្រឿង និង​ម៉ូតូ​២៩ គ្រឿង​ដល់ គ​.​ជ​.​ប
20, Dec 2016 , 9:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ធ្នូ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ចំនួន​៣៣​មុខ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការងារ​បោះឆ្នោត​ខាងមុខនេះ​។

​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ផ្ដល់​ដល់​គជប​នេះ រួមមាន​៖ រថយន្ត​៤៤​គ្រឿង​,​ម៉ូតូ​២៩​គ្រឿង​, វិទ្យុ​ទំនាក់ទំនង​២៤០០​គ្រឿង​, ម៉ាស៊ីនថតរូប​២៧​គ្រឿង ,​ទូរទស្សន៍​១០​គ្រឿង ,​កំ​ព្យូ​ទ័​រលើ​តុ​និង​យួរដៃ​ចំនួន​៨០​គ្រឿង ,​ម៉ាស៊ីន​ស្គែ​ន​២​គ្រឿង ,​ព្រី​ន​ធឺរ​៧៥​គ្រឿង​, កេស​សម្រាប់​ដាក់​សម្ភារ ២៤០០​កេស ,​វីដេអូ​Conferenc ២៦ ,​ប្រព័ន្ធ​វី​ភី​ធើ ២៨​គ្រឿង ,​បង្គោល​អង់​តែ​កម្ពស់​៣៥​ម៉ែត្រ ២​គ្រឿង ,​ស្ទី​ឌី​យោ​សម្លេង​១ ,​ប្រូ​យិ​ធ​ទ័ត (Projector) ៣៧​គ្រឿង ,​ឧបករណ៍​បំពង់​សំឡេង​៨​គ្រឿង និង​សម្ភារៈ​ការិយាល័យ​ជាច្រើន​ប្រភេទ​ទៀត​។​

​សម្ភារ​ដែលរដ្ឋាភិបាល​ចិន​ផ្ដល់​មក​គ​.​ជ​.​ប ទាំងនេះ គិត​ជា​ទឹកប្រាក់​១១,៧៣០,០៣៦ ដុល្លារ​អាមេរិក​៕

Tag:
 គ​.​ជ​.​ប​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com