ជាតិ
កម្ពុជា និង UN បន្ត​សុពលភាព​អនុស្សរណៈ លើ​វិស័យ​សិទ្ធិមនុស្ស​
20, Dec 2016 , 10:19 pm        
រូបភាព
លោកស្រី Rhona Smith អ្នករាយការណ៍ ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ម្ពុ​ជា នាជំនួបកន្លងមកជាមួយ​លោក ប្រាក់ សុខុន
លោកស្រី Rhona Smith អ្នករាយការណ៍ ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ម្ពុ​ជា នាជំនួបកន្លងមកជាមួយ​លោក ប្រាក់ សុខុន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា និង​អង្គការសហប្រជាជាតិ (UN) បាន​ចុះហត្ថលេខា​បន្ត​សុពលភាព​អនុស្សរណៈ​រវាង​ភាគី​ទាំងពីរ កាលពី​ថ្ងៃទី​១៩ ធ្នូ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ «​កម្មវិធី​សហប្រតិបត្តិការ​បច្ចេក​ទេស​លើ​វិស័យ​សិទ្ធិមនុស្ស​» នៅ​កម្ពុជា​។



​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់ថា ការបន្ត​សុពលភាព​អនុស្សរណៈ​ជាថ្មី​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញាចិត្ត​លើកកម្ពស់ និង​ជំរុញ​គោលការណ៍​នៃ​ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២០ ធ្នូ បញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​បង្កើត​ក្របខណ្ឌ​សហប្រតិបត្តិការ ដោយ​ឈរលើ​មូលដ្ឋាន​បំណង និង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ មាត្រា ២ (​កថាខណ្ឌ​ទី​៧) ដែល​បាន​គូសបញ្ជាក់ថា ពុំមាន​បញ្ញត្តិ​ណាមួយ​នៅក្នុង​ធម្មនុញ្ញ អសប អនុញ្ញាតិ​ឲ្យ អសប ចូល​ជ្រៀតជ្រែក​កិច្ច​ការដែល​ស្ថិតនៅក្រោម​យុត្ថាធិការ​របស់​ប្រទេស​ជា​សមាជិក​នីមួយៗ​ឡើយ​»​។​
​គួរ​បញ្ជាក់ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ មាន​វត្ត​មាននៅ​កម្ពុជា នៅក្នុង​ឆ្នាំ​១៩៩៣ ៕
 

Tag:
 ​កម្ពុជា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com