ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាស្រ្តាចារ្យ ខៀវ ថវិកា ទទួលមរណភាព
21, Dec 2016 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
លោកសាស្ត្រាចារ្យ​ ខៀវ ថវិកា ទីប្រឹក្សារដ្ឋាភិបាល និងជា​អតីត​ឯក​អគ្គរាជទូត​កម្ពុជា​​ប្រចាំ​ប្រទេសរុស្ស៊ី បានទទួលមរណភាពនៅថ្ងៃទី ២១ ខែធ្នូ នេះ។ នេះ​បើតាម​ការអះអាង​របស់​លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍​ជាតិនៅលើគណនី​ហ្វេសប៊ុក​របស់ខ្លួន។



នៅប៉ុន្មាននាទីមុនេះ លោក ខៀវ កាញារីទ្ធ បងប្រុស​របស់លោក ខៀវ ថវិកា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖« លាសិនហើយប្អូនប្រុសជាទីស្រឡាញ់។ បងដឹងថា វិញ្ញាណក្ខន្ធរបស់ប្អូនទៅកាន់​សុគតិភព និងផុត​ទុក្ខកង្វល់​ក្នុង​លោក​នេះ​។ ប៉ា និងម៉ាក់ កំពុងនៅទីនោះ»។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី និងធ្លាប់ជាសហការី​ជាមួយលោកបណ្ឌិតសភាចារ្យ ខៀវ ថវិកា ចុះទៅព្រំដែនមួយឆ្នាំម្តងជាមួយគ្នាផងនោះ សោកស្តាយយ៉ាងខ្លាំង​ក្រោយទទួលដំណឹងមរណភាពនេះ។ « លោកជាធនធានមនុស្សដ៏កម្ររបស់កម្ពុជា»។ លោកបន្ថែមដូច្នេះ ក៏ប្រាប់សារព័ត៌មានថ្មីៗឲ្យដឹងទៀតថា លោក ខៀវ ថវិកា មានជំងឺប្រចាំកាយយូរមកហើយ គឺជំងឺសួត និងបេះដូង។




Tag:
 ខៀវ ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com